ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ខ្សែ​ចង​តង់​មិន​ប្រុង​ប្រយ័ត្ន ប៉ះ​ម៉ូតូ​កំពុង​បើកបរ​បណ្តាល​ដួល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ចត​រថយន្ត​ចង​តង់​គ្រប​ទំនិញ​លើ​រថយន្ត​ពេល​មេឃ​កំពុង​ភ្លៀង ពេល​បោះ​ខ្សែ​ចង​តង់​ស្រាប់តែ​ម៉ូតូ​សង់​កូរ៉េ​ឌុ​ប​គ្នា​ពីរ នាក់​ប្តី​ប្រពន្ធ​មាន​ផ្ទុក​សម្ភារ​មួយ​បាវ​ផង​មក​ដល់ ក៏​ទាក់​ចង្កូត​បណ្តាល​ឲ្យ​ដួល​ទាំង​កំរោល​នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក…

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ចត​រថយន្ត​ចង​តង់​គ្រប​ទំនិញ​លើ​រថយន្ត​ពេល​មេឃ​កំពុង​ភ្លៀង ពេល​បោះ​ខ្សែ​ចង​តង់​ស្រាប់តែ​ម៉ូតូ​សង់​កូរ៉េ​ឌុ​ប​គ្នា​ពីរ នាក់​ប្តី​ប្រពន្ធ​មាន​ផ្ទុក​សម្ភារ​មួយ​បាវ​ផង​មក​ដល់ ក៏​ទាក់​ចង្កូត​បណ្តាល​ឲ្យ​ដួល​ទាំង​កំរោល​នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ ២០១៨ ស្ថិត​ក្នុងភូមិ​កោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ករណី​គ្រោះថ្នាក់​ខាងលើ​បាន​បង្ក​ឡើង​រវាង​រថយន្ត​ដឹក​ទំនិញ​ចាប់ហួយ និង​ម៉ូតូ​ដឹក​ទំនិញ​ដាក់​ក្នុង​បាវ មួយ​គ្រឿង​។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មេឃ​មាន​ភ្លៀង​ធ្លាក់ ពេល​នោះ​មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ដឹក​ទំនិញ​ចាប់ហួយ​ពេញ​ទ្រុង បាន​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​លា​តង់​គ្រប​ទំនិញ​កុំ​ឲ្យ​ភ្លៀង​ទទឹក​។ នៅ​ពេល​ម្ចាស់​រថយន្ត​កំពុង​បោះ​ខ្សែ​ចង​តង់​ដែល​គ្រប​លើ រថយន្ត​នោះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ដឹក​អីវ៉ាន់​មួយ​បាវ និង​ដឹក​ប្រពន្ធ​ពីក្រោយ​បាន​មក​ដល់​។

ស្រប​ពេល​នោះ​ក៏​បាន​ទាក់​ខ្សែ​នឹង​ចង្កូត​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​លើ​ថ្នល់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រង​របួស​ទាំង​ពីរ​នាក់ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ​។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​កូរ៉េ​ដឹក​ទំនិញ​នោះ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4207 ចំណែក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត 1A-7057 អ្នកបើកបរ​ឈ្មោះ គា រស់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​(​ជា​ប្តី​) ប្រពន្ធ​ឈ្មោះ មាន ណៃ អាយុ​៤៥​ឆ្នាំ អ្នកបើកបរ​រថយន្ត​ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ មាន​អាយុ​ជាង​៣០​ឆ្នាំ​។ សមត្ថកិច្ច​ចរាចរណ៍​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​រវាង​ជន​រង​គ្រោះ និង​ម្ចាស់​រថយន្ត ក្រោយ​ពី​មាន​ហេតុការណ៍​ខាង​ម្ចាស់​រថយន្ត​បាន​ជួយ​យក​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រាច ដើម្បី​លាង​របួស និង​ឲ្យ​គ្រូពេទ្យ​ថត​មើល​ក្រែង​មាន​ប៉ះពាល់​ដល់​ឆ្អឹង​ធ្ងន់ធ្ងរ​។

ប៉ុន្តែ​ក្រោយ​ពី​គ្រូពេទ្យ ពិនិត្យ​ទៅ​ឃើញ​ថា របួស​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់ ទើប​ភាគី​ទាំង​ពីរ​បាន​ចរចា​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ទទួល​ធានា​ជួយ​ថ្លៃ​ព្យាបាល និង​ជួយ​ជួសជុល​ម៉ូតូ​សង​ជន​រង​គ្រោះ​វិញ ទើប​ភាគី​ទាំង​ពីរ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ដកស្រង់​ឈ្មោះ​និង​អត្តសញ្ញាណ​ពី​ភាគី​ទាំង​ពីរ​នោះ​ដែរ​។ គួរ​រំលឹក​ថា ៖ ទោះបី​ករណី​ដែល​កើតឡើង​ខាងលើ មិន​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​ដោយ ក៏​ជា​សារ​មួយ​ដែល​បងប្អូន​អ្នកបើកបរ​ទាំងឡាយ ដែល​បើកបរ​លើ​ផ្លូវ សារ​ធារ​ណៈ​ត្រូវ​តែ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​កុំ​ធ្វេសប្រហែស​ដូច​អ្នក​គ្រប​តង់ ខាង​រថយន្ត​មិន​បាន​មើលមុខមើលក្រោយ​បោះ​ខ្សែ​ចង​តង់​ទៅ​ប៉ះ​នឹង​ចង្កូត ម៉ូតូ​ដែល​កំពុង​បើកបរ​បណ្តាល​ឲ្យ​ដួល​ពេញ​ថ្នល់ នេះ​បើ​មាន​រថយន្ត​មក​ដល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ ជន​រង​គ្រោះ​ខាង​ម៉ូតូ​ពិតជា​ត្រូវ​រថយន្ត​កិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​ពុំខាន​៕


https://youtu.be/wugl3BXAI9Y

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ