ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កងរថក្រោះ កងអនុសេនាធំ​ទី​៣

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ កងរថក្រោះ ស្ថិត​នៅ​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ កងរថក្រោះ ស្ថិត​នៅ​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង បាន​ប្រារព្ធ​ពិធី បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កងរថក្រោះ កងអនុសេនាធំ​ទី​៣ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ថ្មី​ៗ និង​ទស្សនកិច្ច​សិក្សា​កងរថក្រោះ​វរៈ​សេនា​តូច​លេខ​៦៧ របស់​ប្រតិភូ​យោធភូមិ​ភាគ​ទី​៥​។ ក្រោម​អធិបតីភាព របស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​តាម​បណ្តា​អង្គភាព​ឈរជើង​តាម​តំបន់​សំខាន់​ៗ​ចំណុះ​ឲ្យ​កង​រង​ក្រោះ រថពាសដែក របស់​វរៈ​សេនា​តូច​លេខ​៦៧ អធិការ​នគរបាល​ស្រុក អាវុធហត្ថ​ស្រុក មេឃុំ​សរុប​ចំនួន​ប្រមាណ​២០០​នាក់ បាន​ចូលរួម​។ មុន​ចូល​កម្មវិធី​លោក​ឧត្តមសេនីយ៍ឯក​បាន​ចែក​អំណោយ​ដល់​គ្រួសារ​កងទ័ព​ចំនួន ៣០​គ្រួសារ ដែល​ក្នុង​១​គ្រួសារ​ទទួល​បាន​ឃី​ត​១​កញ្ចប់​មាន អង្ករ​១​កា​រ៉ុ​ង មី​៥​កញ្ចប់ ក្រ​ម៉ា​១ សា​រ៉ុ​ង​១ ទឹកស៊ីអ៊ីវ​២​ដប ទឹកត្រី​២​ដប ស្ករស​១​កញ្ចប់ ប៊ី​ចេ​ង​១​កញ្ចប់ និង​ថវិកា​៤​ម៉ឺន​រៀល​។ ប្រតិភូ​បាន​ពិនិត្យ​មើល ទីតាំង​ការ​រស់នៅ ការ​កសាង​ក្នុង​អង្គភាព ដោយ​មានការ​រីក​ចម្រើន លើ​ការងារ​ចិញ្ចឹម​ទ័ព ការ​ហ្វឹកហាត់ និង​ការ​ថែទាំ​រថក្រោះ រថពាសដែក​។

 បន្ទាប់​ពី​លោក​វរៈសេនីយ៍​សេនីយ៍​ឯក ព្រហ្ម គឹ​ម មេបញ្ជាការ​កង រថក្រោះ រថពាសដែក​វរៈ​សេនា​តូច​លេខ​៦៧ និង​បាន​រាយការណ៍​អំពី​សមិទ្ធផល​បាន​កើតឡើង ហើយ​បន្ត​ការ​ហ្វឹកហ្វឺន​ពេល​នេះ​មាន​ចំនួន​៦៥​នាក់ មាន​រយៈពេល​៤៥​ថ្ងៃ ដែល​ជា​សកម្មភាព​របស់ កងកម្លាំង​គ្រប់​អង្គភាព​ចំណុះ​វរៈ​សេនា​តូច​លេខ​៦៧ តែងតែ​អនុវត្តន៍​ជា​ប្រចាំ​ក្នុង​កិច្ចការ ការពារ​ជាតិ រក្សា​សន្តិសុខ ដោយ​បាន​រួម​សហការ​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​នៅ​តាម​តំបន់ គ្រប់​ទីតាំង តែងតែ​រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​យ៉ាង​ល្អ​ប្រសើរ និង​បង្កបង្កើន​ផល ចុះ​ជួយ​ដល់​ប្រជាជន​ជួប​ការ​លំបាក​។ ហើយ​សម្រួល​រៀបចំ​សណ្តាប់ធ្នាប់ និង​យក​បទ​ពិសោធន៍​ល្អ​ៗ ក្នុង​ឆ្នាំ​២០១៧​មក​បន្ត​អនុវត្តន៍​ជា​បន្ត​ទៀត ដើម្បី​លើកកំពស់​គុណភាព​របស់​កងទ័ព​ដែល​ឈរជើង នៅ​តាម​ចំណុច​សំខាន់​ៗ និង​ការពារ​ថែទាំ​រថពាសដែក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ល្អ​ប្រសើរ បន្ថែម​ទៀត​។  បន្ទាប់​មក​ទៀត​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ផ្តាំផ្ញើ​ថា​សូម​បន្ត​នាំ​គ្នា​ធ្វើ ទស្សនកិច្ច​សិក្សា អំពី​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ពីព្រោះ​វា​បាន​ហុច​លទ្ធផល​ល្អ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លង​មកនេះ ដែល​កងកម្លាំង​កងទ័ព​យើង​មានគុណ​ភាព​អាច​ក្រោកឈរ​ដោយ​ខ្លួនឯង​បាន ហើយ​ត្រៀម​កែប្រែ​កិច្ចការ​ទស្សន​សិក្សា​នេះ​ឲ្យ​ទៅ​ជា​កិច្ចការ​ប្រឡងប្រណាំង​តាម​បណ្តា​អង្គភាព​វិញ​នា​ពេល​ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ទៀត​ថា កងទ័ព​យើង​មាន​វិន័យ​ត្រឹមត្រូវ​ការងារ យើង​ម៉ឹង​ម៉ាត់​ជា​និច្ច មាន​ឆន្ទៈ ស្មារតី​ក្នុង​ការងារ ចុះ​ជួយ​ដល់​ប្រជាជន​ក្រីក្រ រង​គ្រោះ ជួប​ការ​លំបាក ហើយ​ត្រូវ​ថែរ​រក្សា​សន្តិសុខ និង​សុខ​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​ជាតិ​យើង​ដែល​មានច្បាប់ រដ្ឋធម្មនុញ្ញ​របស់​រាជរដ្ឋាភិបាល​បាន​កើតឡើង​ដោយ​ស្របច្បាប់​កើត​ចេញពី​ការ​បោះ​ឆ្នោត​របស់​ប្រជាជន​កម្ពុជា​ពិត​ៗ​។ លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ថា តាម​ផែនការ​យោធភូមិ​ភាគ​ទី​៥ មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នេះ គឺ​ល្មម​ដល់​ពេល​ដែល​អាច​ងើបឈរ​ត្រូវ​ដើរ​ខ្លួនឯង​បាន​ខ្លះ​ហើយ និង​គ្រប់​តាម​បណ្តា​អង្គភាព​ទាំងអស់​ត្រូវ​ជំរុញ​ដល់​កងកម្លាំង​ដែល​ទទួល​គុណភាព​បាន​ហើយ ត្រូវ​បន្ថែម​សោភ័ណ​ភាព និង​បរិមាណ​ជា​បន្ត​ទៅ​ទៀត​ដោយ​ឈរ​លើ​បទដ្ឋាន និង​ផែនការ​ច្បាស់លាស់ ហើយ​ត្រូវ​ពង្រឹង​ការងារ​ចាស់ ពង្រីក​ការងារ​ថ្មី បន្ត​សាមគ្គីភាព​ផ្ទៃក្នុង​ខ្លឹមសារ​ទាំង​៤​ចំណុច​របស់ យោធភូមិ​ភាគ ហើយ​អនុវត្តន៍​តាម​អភិក្រម​ទាំង​៥ ដែល​បាន​ដាក់​ចេញ​មក និង​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​៦​ចំណុច ដែល​ធានា​បាន​តាម​កាតព្វកិច្ច​របស់​កងទ័ព​យើង​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព ខ្ពស់​បំផុត​។

លោក​ឧត្តមសេនីយ៍ឯក​បាន​ប្រៀបធៀប​កិច្ច​ការងារ​តាម​បែប​សម័យ​ទំនើប​តាម​បច្ចេកវិទ្យា សម័យ​ថ្មី គឺ​ត្រូវ​តែ​យល់​ដឹង​សម្រាប់​កងទ័ព​យើង​ដែល​ចៀស​មិន​រួច ពីព្រោះ​លើ​សាកលលោក​កំពុង​តែ ប្រើប្រាស់ សូ​ម្បី​ក្នុង​សមយុទ្ធ​នានា​ជា​អន្តរជាតិ​ក៏​បាន​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​ថ្មី​នេះ​គ្រប់​ៗ​គ្នា ហើយ​បទ​ពិសោធន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​អាស៊ាន នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​កំពុង​តែ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​តាម​បែប​ទាន់សម័យ​ផង​ដែរ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេង​ៗ និង​ផ្សព្វផ្សាយ​ក្នុង​ប្រទេស ហើយ​តម្រូវការ​ផលប្រយោជន៍​វិស័យសេដ្ឋកិច្ច រវាង​ប្រទេស​នីមួយ​ៗ​ទទួល​បាន​ល្អ​បន្ថែម​ទៀត​បាន​យ៉ាង​ល្អ​ប្រសើរ​។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក បាន​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​ចំនួន​៣​លាន​រៀល និង​ក្រុមការងារ​អាយ​ធី ចំនួន​១​លាន​រៀង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ