ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​គ្រឿងញៀ.ន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការខេត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹក​វិល បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន បញ្ជូន​មក​កាន់ការ​រិ​យា​ល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹក​វិល បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន បញ្ជូន​មក​កាន់ការ​រិ​យា​ល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំនុច​ភូមិ​ឳ​ឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង និង នៅ​លំនៅ​ដ្ឋា​ន​ក្រុម​ទី​០១ ភូមិ​ប្រី​យ៍​ចាស់ សង្កាត់​ទឹក​វិល ក្រុង​ខេត្តសៀមរាប ។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​បាន​ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​១៦​កញ្ចប់​ស្មើនឹង​ទំងន់​១,៣​ក្រាម​(​ទំងន់​សុទ្ធ​), ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ