ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ទទួល​ចុះបញ្ជី​គណបក្ស​ថ្មី​មួយទៀត​ឈ្មោះ «​រស្មី​ខេមរា​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជា​ផ្លូវការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ថា «​គណបក្ស​រស្មី​ខេមរា​» ដែល​សរសេរ​កាត់ (​គ​.​រ​.​ខ​) ដែល​មាន​ទី​ស្នាក់ ការ​កណ្តាល នៅ​សង្កាត់​ចោម​ចៅ​ទី​២…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជា​ផ្លូវការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ថា «​គណបក្ស​រស្មី​ខេមរា​» ដែល​សរសេរ​កាត់ (​គ​.​រ​.​ខ​) ដែល​មាន​ទី​ស្នាក់ ការ​កណ្តាល នៅ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​នាំ​ឲ្យ​ចំនួន​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​កើនឡើង​ដល់​ប្រមាណ​ជា​៣៣​គណបក្ស​នយោបាយ ។

យោង​តាម​ប្រកាស​មួយ​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​ថា ត្រូវ​បាន​ចុះ​ឈ្មោះ​គណបក្ស​រស្មី​ខេមរា ដែល​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល តាំងនៅ​ផ្លូវ​លេខ​០៨ ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ក្នុង «​បញ្ជី​គណបក្ស​នយោបាយ​» នៅ​ក្រសួងមហាផ្ទៃ ។

លិខិត​ដដែល​បាន​បញ្ជាក់​ថា ៖ «​គណបក្ស​រស្មី​ខេមរា​ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​តុ​ក​នៅ​ក្រសួងមហាផ្ទៃ​» ។ យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ គណបក្ស​រស្មី​ខេមរា​នឹង​សម្រេច​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ឬ​យ៉ាងណា​នោះ​ទេ ក៏​ប៉ុន្តែ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ចាប់ផ្តើម​ទទួល​ពាក្យ​ពី​គណបក្ស​នយោបាយ​នានា​សម្រាប់​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ផង​ដែរ ។

វិញ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ៗ​នេះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០ ខែមេសា​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​មួយ​ចំនួន​របស់​មន្ត្រី​បក្ស​ប្រឆាំង​ក៏​ដូច​ជា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​តែងតែ​ចោទ​ថា គណបក្ស​តូច​ៗ និង​បង្កើត​ថ្មី គឺជា​គណបក្ស «​អា​យ៉ង​បក្ស​កាន់​អំណាច​» ដើម្បី​តែ​លម្អ​ឆាក​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ ដែល​ការ​ចោទប្រកាន់​នេះ គឺជា​ទ​ង្វើ​មិន​បាន​ស៊ី​ខ្លួន ចង់​ឲ្យ​គេ​អត់​ស៊ី​ជាមួយ​ខ្លួន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ