ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងតិចតួច… ក៏លើកដៃសំពង​ប្រពន្ធសរសៃខ្ចីរហូតស្លា.ប់​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ បាន​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ដែល​ទើប​ឆ្លងទន្លេ​សរសៃ​ខ្ចី​ឱ្យ​រង​របួសធ្ងន់​និង​ទាស់​រហូត​ស្លាប់ ហើយ​បុរស​រូប​នេះ​ក៏​ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់ខ្លួន​ដែរ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ គឺ​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​គ្នា​តិចតួច ក៏​ឈាន​ដល់​ការ​វាយ​ប្រពន្ធ​ដែល​ជា​ជនជាតិ​ព្នង​ដូច​គ្នា​បណ្តាល​ឲ្យ​ស្លាប់…

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ បាន​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ដែល​ទើប​ឆ្លងទន្លេ​សរសៃ​ខ្ចី​ឱ្យ​រង​របួសធ្ងន់​និង​ទាស់​រហូត​ស្លាប់ ហើយ​បុរស​រូប​នេះ​ក៏​ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់ខ្លួន​ដែរ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ គឺ​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​គ្នា​តិចតួច ក៏​ឈាន​ដល់​ការ​វាយ​ប្រពន្ធ​ដែល​ជា​ជនជាតិ​ព្នង​ដូច​គ្នា​បណ្តាល​ឲ្យ​ស្លាប់ ។ ប្តី​ប្រពន្ធ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី មានកូន​ប្រុស​ស្រី​តូច​ៗ​នៅ​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ។ អ្វី​ដែល​គួរ​ឲ្យ​អាណោចអាធ័ម​នោះ គឺ​ពេល​នេះ​ម្តាយ​បាន​ស្លាប់ ឯ​ឪពុក​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកទោស ។

មន្ត្រី​នគរបាល​ស្រុក​ចិត្រ​បុរី​បានឱ្យ​ដឹង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ដោយ​បុរស​ជា​ប្តី​ឈ្មោះ ធុ​ច សុខា អាយុ​៣៧​ឆ្នាំ បាន​វាយ​សំពង​ប្រពន្ធ​ឈ្មោះ ក្រាញ់ ន​ញ អាយុ​៣៩​ឆ្នាំ ដែល​​ទើបតែ​សម្រាលកូន​នៅ​សរសៃ​ខ្ចី​ផង បណ្តាល​ឱ្យ​ទាស់​រហូត​ស្លាប់​ក្រោយ​រង​ការ​វាយដំ​បាន​មួយ​ថ្ងៃ ។អធិការ​នគរបាល​ស្រុក លោក​វរសេនីយ៍ឯក យ៉ា​ន់ ហ៊ា​ង បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ឈានឱ្យ​មាន​អំពើ​ហិង្សា​នេះ គឺ​ផ្តើម​ចេញពី​ទំនាស់​ពាក្យសម្តី​គ្នា​តិចតួច ។ នៅ​ថ្ងៃ​កើតហេតុ ពេល​បុរសជា​ប្តី​បើក​គោ​យន្ត​កន្ត្រៃ​ចេញ​ទៅ​ក្រៅ ក៏​មានកូនតូច​ម្នាក់​យំទារ​ទៅ​តាម ឯ​ប្រពន្ធ​ហាម​មិន​ឱ្យទៅក៏​កើតជា​ទំនាស់ ។

ក្រោយ​ពី​មាន​ទំនាស់​យ៉ាង​តឹងសរសៃក បុរសជា​ប្តី​ក៏​ស្ទុះ​ទៅ​វាយ​ទាត់​ធាក់​ប្រពន្ធ មិនតែប៉ុណ្ណោះពេល​មក​ដល់​លើ​ផ្ទះ ថែម​ទាំង​យក​រនាបឫស្សី​មកវាយ​ប្រពន្ធ​យ៉ាង​ចាស់ដៃ​ថែម​ទៀត បណ្តាល​ឱ្យ​ជាំ​រាង​កាយ​សុស​សាច់ ។ ក្រោយ​ពី​ត្រូវ​ប្តី​វាយ​បាន​មួយ​ថ្ងៃ ស្ត្រី​ជា​ប្រពន្ធ​ដែល​នៅ​សរសៃ​ខ្ចី​ព្រោះទើប​សម្រាលកូន​ផង​នោះ ក៏​កើត​អាការ​រឹង​ធ្គា​មនិង​ស្លាប់ ។នៅ​ចំពោះ​មុខមន្ត្រី​នគរបាល បុរស​ជា​ប្តី​ឆ្លើយ​ថា កន្លង​មក​រូបគេ​មិន​ដែល​បង្ក​ហិង្សា​ទៅ​លើ​ប្រពន្ធ​បែប​នះ​ទេ​។ នៅ​ថ្ងៃ​កើតហេតុ ដោយសារ​តែ​ខ្លួន​ខឹង​ប្រពន្ធ​ជេរ​ប្រមាថ​ទ្រាំ​មិន​បាន ក៏​ជ្រុលដៃ​វាយ​ដោយ​មិនដឹង​ថា​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ