ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​១៧៣​ខ្នង​បណ្ដាល​ឲ្យ​ស្លា.ប់​ម្នាក់​រង​របួស​២​នាក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​មាន​ភ្លៀង​លាយឡំ​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​១៧៣​ខ្នង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​២​នាក់ ងាប់​គោ​៣​ក្បាល ។ បើ​តាម​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​មាន​ភ្លៀង​លាយឡំ​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​១៧៣​ខ្នង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​២​នាក់ ងាប់​គោ​៣​ក្បាល ។ បើ​តាម​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​របស់​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​សាខា និង​អនុ​សាខា​ក្រុង​ស្រុក​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ឃើញ​ថា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ មក​លើ​ក្រុង​-​ស្រុក ចំនួន​៣ គឺ​ស្រុក​ស្វាយ​ជ្រំ ទទួល​រង​គ្រោះ​៦​ឃុំ រលំ​ទាំងស្រុង​៨៤​ខ្នង រើ​ក​ដំបូល​មួយ​ផ្នែក​៧៦​ខ្នង សរុប​១៦០​ខ្នង ស្រុក​ស្វាយ​ទាប​៣ ឃុំ​រលំ​ទាំងស្រុង​៦​ខ្នង របើក​ដំបូល​មួយ​ផ្នែក​៤​ខ្នង សរុប​១០​ខ្នង និង​ក្រុង​ស្វាយ​រៀង ១​សង្កាត់ រលំ​ទាំងស្រុង​៣​ខ្នង សរុប​រួម​១៧៣​ខ្នង និង​បណ្ដាល​ឲ្យ​បាក់​សង្កត់​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ ឡាយ សែ​ម ភេទ​ស្រី អាយុ​៨៣​ឆ្នាំ នៅ​ភូមិ​កណ្ដាល ឃុំ​ស្វាយ​អង្គ ងាប់​គោ​៣​ក្បាល ។

ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែ ខែមេសា ឆ្នាំ​២០១៨ លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព គណៈកម្មាធិការ​សាខា នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​ដែល​រង​គ្រោះ​ជំហាន​ដំបូង ដែល​រលំ​ផ្ទះ​ខូចខាត​ទាំងស្រុង​បាន​២៦​ខ្នង នៃ​គ្រួសារ​ក្នុងស្រុក​ស្វាយ​ជ្រំ នៅ​ឃុំ​គោក​ព្រីង​៩​ខ្នង ស្វាយ​យា​៣​ខ្នង អង្គ​តា​សូ​១​ខ្នង ស្វាយ​អង្គ​៧​ខ្នង នៅ​ស្រុក​ស្វាយ​ទាប ឃុំ​ស្វាយ​រំពារ​២​ខ្នង រមាំង​ថ្កោល​១​ខ្នង និង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ៣​ខ្នង ។

អំណោយ​បាន​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ទាំង ២៦​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​៣០​គីឡូក្រាម កៅស៊ូ​តង់​១ ធុង​ទឹក​ជ័រ​១ ឆ្នាំងបាយ សម្ល​២ កន្ទេល​បត់​១ មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​មាន មុង​១ ភួយ​១ ក្រមា​១ សារុង​១ និង​ថវិកា​២០០,០០០​រៀល ។ ចូលរួម​បុណ្យសព​មាន អង្ករ​៥០​គីឡូក្រាម ទយ​ទាន​១​កញ្ចប់ ទឹក​សុទ្ធ​១​កេស ទឹក​ផ្លែ​ឈើ​១​កេស ថវិកា​៤០០,០០០​រៀល និង​ថវិកា​ក្រុមការងារ​ចុះ​ជួយ​ឃុំ ៤៥០,០០០​រៀល ។

ដោយ​យោង​ទៅ​លើ​ពេលវេលា​ចំនួន​នៅ​សល់​រង​គ្រោះ​ទាំងស្រុង​៦៧​ខ្នង​គឺ នៅ​ស្រុក​ស្វាយ​ជ្រំ​៦៤​ខ្នង ស្វាយ​ទាប​៣​ខ្នង របើក​ដំបូល​៨០​ខ្នង នៅ​ស្រុក​ស្វាយ​ជ្រំ​៧៦​ខ្នង ស្រុក​ស្វាយ​ទាប​៤​ខ្នង នៅ​សល់​មិន​ទាន់​បាន​ចែក សរុប​រួម​១៤៧​ខ្នង នៃ​គ្រួសារ​សាខា​នឹង​ចែក​បន្តបន្ទាប់​ទៀត នា​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៣០​គីឡូក្រាម កៅស៊ូ​តង់​១ ធុង​ទឹក​ជ​រ័​១ ឆ្នាំងបាយ​សម្លរ​២ កន្ទេល​១ មី​១​កេស ទឹក​ស៊ី​អី​វ​១​យួរ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ មុង​១ ភួយ​១ ក្រមា​១ សារុង​១ និង​ថវិកា​២០០,០០០​រៀល ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​គ្រោះ​ធម្មជាតិ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង និង​សង្កត់​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ