ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រលង​ចម្រៀង​ជន​ពិការ​ពានរង្វាន់​សម្ដេច​តេ​ជោ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជំរុញ​នៅ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជន​ពិការ​កម្ពុជា ឲ្យ​មាន​ជីវភាព​ធូរធារ និង​លើក​ស្ទួយ​ឲ្យ​មានមុខមាត់​នៅ​ក្នុង​សង្គម រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជំរុញ​នៅ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជន​ពិការ​កម្ពុជា ឲ្យ​មាន​ជីវភាព​ធូរធារ និង​លើក​ស្ទួយ​ឲ្យ​មានមុខមាត់​នៅ​ក្នុង​សង្គម រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​លើកទឹកចិត្ត និង​លើក​ស្ទួយ​ឲ្យ​ជន​ពិការ​ទូ​ទាំង​ប្រទេស​មានឱកាស​បង្ហាញ​ពី​សមត្ថភាព និង​ទេព​កោសល្យ​នៅ​ក្នុង​វិស័យ​សិល្បៈ ផ្នែក​ចម្រៀង ដើម្បី​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍ និង​គាំទ្រ​លើ​វិស័យ​សិល្បៈ​ជាតិ​របស់​យើង ។

ជាក់ស្តែង នៅ​ក្រុង​សែន​មនោ​រម្យ ទឹកដី​នៃ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ប្រលង​ចម្រៀង​ជន​ពិការ​កម្ពុជា ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន លោក សាយ ម៉េ​ង​គី​ម អភិបាលរង នៃ​គណ​អភិបាលខេត្ត​មណ្ឌលគិរី នា​យប់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ។

នា​ឱកាស​នោះ លោក សាយ ម៉េ​ង​គី​ម អភិបាលរង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​កម្មវិធី​ប្រលង​សំនៀង​ជន​ពិកា​កម្ពុជា ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​គោលបំណង​លើក​ស្ទួយ​ជន​ពិការ​ឲ្យ​មានមុខមាត់​នៅ​ក្នុង​សង្គម ដែល​ត្រូវ​បាន​ជន​មួយ​ក្តាប់​តូច​មាក់ងាយ​មិន​ឲ្យ​តម្លៃ ហើយ​មានការ​រើសអើង​ដែល​ធ្វើ​ឲ្យ​ជន​ពិការ​កម្ពុជា​មានការ​ឈឺចាប់ និង​មានការ​ប្រឈម​ជា​ច្រើន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ភាព​ក្រីក្រ និង​ជា​ទុក​លំបាក​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បំបាត់​ភាព​ក្រីក្រ ។

ដូច្នេះ រាជរ​ដ្ឋា ភិ​បាល​កម្ពុជា បាន​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​ជន​ពិការ​ឲ្យ​មាន​ទឹកចិត្ត ក្នុង​ការ​តស៊ូ​ជំនះ​រាល់​ការ​លំបាក​ផ្សេង​ៗ និង​បង្ហាញ​ពី​គោលបំណង​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​ជន​ពិការ​មិន​ឲ្យ​មាន​រើសអើង​ចំពោះ​ជន​ពិការ ដើម្បី​លើកទឹកចិត្ត និង​លើក​ស្ទួយ​ជន​ពិការ​ទូ​ទាំង​ប្រទេស អាច​បង្ហាញ​ពី​សមត្ថភាព និង​ទេព​កោសល្យ​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង ដែល​បច្ចុប្បន្ន​ទស្សនិកជន​ជា​ច្រើន​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​វិស័យ​សិល្បៈ​ជាតិ​របស់​យើង ។

អភិបាលរង​ខេត្ត បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​សមត្ថភាព​ទេព​កោសល្យ ក្នុង​ការ​ដណ្តើម​យកជ័យ​លា​ភី​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​កម្ពុជា​ជូន​ខេត្តមណ្ឌលគិរី ។ តាម​ការ​លើក​ឡើង​របស់​លោក ម៉េ​ង សុ​ភ័​ណ្ឌ ប្រធាន​រៀបចំ​កម្មវិធី​ខាងលើ បាន​ឲ្យ​ដឹង​ថា ការ​ប្រលង​សំនៀង​ជន​ពិការ​កម្ពុជា ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូ​ទាំង​២៥​រាជធានី​/​ខេត្ត ដោយឡែក​ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​លើក​ទី​១១ ដែល​មាន​បេក្ខជន បេ​ក្ខ​នារី​ដាក់​ពាក្យ​ប្រលង​ចម្រៀង​ចំនួន​១១​នាក់ ស្រី​០១​នាក់ ក្នុង​ចំណោម​១១​នាក់ នឹង​ត្រូវ​ជ្រើសរើស​យក​០១​នាក់ ដែល​តំណាង​ឲ្យ​ខេត្ត ដើម្បី​ត្រៀម​ប្រកួតប្រជែង​កម្មវិធី​ប្រលង​សំនៀង​ជន​ពិការ​កម្ពុជា ពានរង្វាន់ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា នៅ​ថ្នាក់​ជាតិ ។

លោក​បាន​បន្ថែម​ថា ក្នុង​កម្មវិធី​ប្រលង​សំនៀង​នៅ​ខេត្តមណ្ឌលគិរី បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ហើយ​ក៏​មានការ​ដាក់​តាំងពិព័រណ៍​លក់ទំនិញ​របស់​បងប្អូន​ជន​ពិការ និង​ទំនិញ​ទូទៅ​របស់​ជាតិ និង​អន្តរជាតិ ដើម្បី​ញុំ​ា​ង​ឲ្យ​កម្មវិធី​មាន​ភាព​អ៊ូអរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ