ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា បើ​សម រ​ង្ស៊ី ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មិន​អាច​ក្លាយជា​សមាជិក​អាស៊ាន​ទេ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​ខួប​លើក​ទី​១៩ ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​ទី​១០ របស់​សហគមន​អាស៊ាន​បាន​រម្លឹក​ទៅ​ដល់​រឿងហេតុ​ហួសចិត្ត​មួយ​ចំនួន​ដែល​មេ​បក្ស​ប្រឆាំង​ធ្លាប់​បាន​ធ្វើ​បំបាក់​មុខមាត់​ប្រទេស​ជាតិ ខណៈ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១ កាលពី​ឆ្នាំ​២០០២…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​ខួប​លើក​ទី​១៩ ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​ទី​១០ របស់​សហគមន​អាស៊ាន​បាន​រម្លឹក​ទៅ​ដល់​រឿងហេតុ​ហួសចិត្ត​មួយ​ចំនួន​ដែល​មេ​បក្ស​ប្រឆាំង​ធ្លាប់​បាន​ធ្វើ​បំបាក់​មុខមាត់​ប្រទេស​ជាតិ ខណៈ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១ កាលពី​ឆ្នាំ​២០០២ ។

ថ្លែង​នៅ​ឯ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ចំនួន​១,៩៦៣ នាក់ នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​៣០ ខែមេសា​នេះ គឺជា​ខួប​លើក​ទី​១៩ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី​១០​របស់​អាស៊ាន (៣០ ខែមេសា​១៩៩៩-៣០ ខែមេសា ឆ្នាំ​២០១៨) ដែល​ក្នុង​រយៈពេល​១៩​ឆ្នាំ​នេះ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​ការ​ប្រជុំ​កំពូល​អាស៊ាន​បាន​ចំនួន​២​ដង គឺ​ឆ្នាំ​២០០២ និង​លើក​ទី​២ នា​ឆ្នាំ​២០១២ ហើយ​ជា​ថ្មី​ម្តងទៀត​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣ នៅ​ឆ្នាំ​២០២២ ខាង​មុខ ។ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កន្លង​មក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ កម្ពុជា​យើង​មាន​សេចក្តីថ្លែងការណ៍ DOC ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១២ ហើយ​ក៏​មាន​ឯកសារ​មួយ​ចំនួន​ទៀត​រាប់​ទាំង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ ។

សម្តេច​តេ​ជោ​ក៏​បាន​រម្លឹក​ទៅ​ដល់​រឿង​ហួសចិត្ត​មួយ​ដែល​លោក សម រ​ង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ដែល​បាន​ធ្វើ​រឿង​មួយ​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​១ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​បែរជា​ធ្វើ​កូដកម្ម​អត់​ទទួលទាន​បាយ​ប្រឆាំង​នឹង​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ការ​ប្រជុំ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​រម្លឹក​ថា ៖ «​ពេល​នោះ យើង​ប្រឹង​ធ្វើ​ប្រជុំ​កំពូល​អាស៊ាន ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង បែរជា​អា​មេ​បក្ស​ប្រឆាំង វា​ធ្វើ​កូដកម្ម អត់បាយ […] ។ អ​ញ្ចឹ​ង​សារព័ត៌មាន​សួរ​ខ្ញុំ​រឿង​នឹង​តែ​គេ​អត់​តែ​បាយ​តើ គឺ​ស៊ី​គុយទាវ កុំ​ឆ្ងល់​ពេក ។ វា​អត់បាយ តែ​វា​ស៊ី​នំ​បុ័ង ។ ខ្ញុំ​លើក​បញ្ហា​នេះ គឺ​ត្រង់​ថា ប្រសិនបើ​មនុស្ស​នោះ​ធ្វើ​នាយក​រដ្ឋ មន្ត្រី តើ​មនុស្ស​នោះ​នាំ​កម្ពុជា​ចូល​អាស៊ាន​ទេ ? អត់​ទេ ព្រោះ​សូ​ម្បី​តែ​យើង​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ភ្ញៀវ​មក​ដល់​ពេញទី​ក្រុងភ្នំពេញ​នេះ​ហើយ ឯង (​មេ​បក្ស​ប្រឆាំង​) ធ្វើ​កូដកម្ម​អត់បាយ​» ។      សម្តេច​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ពេល​នោះ​កាសែត​ជា​ច្រើន​មិន​បាន​សួរ​កម្ពុជា​ពី​រឿង​លទ្ធផល ឬ​កិច្ចព្រមព្រៀង​អ្វីខ្លះ​ដែល​បាន​ចេញ​ជា​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​នោះ​ទេ បែរជា​នាំ​គ្នា​សួរ​តែ «​អា​រឿង អត់បាយ ខ្ញុំ​ក៏​ឆ្លើយ​ថា វា​អត់​ស៊ី​បាយ តែ​វា​ស៊ី​គុយទាវ​» ឬ​ក៏​ទ​ទូល​ទាន​នំ​បុ័ង ឬ​ផឹកទឹក​ដូង​ជាដើម ។

សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស លើកលែង​អ្នក​ធ្លាប់​ជំទាស់ សម្រាប់​ការ​ធ្វើ​ដំណើរ​ជាមួយ​សម្តេច​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ ។ ស​ម្តេ​ចេ​ជោ ហ៊ុន សែន ក៏​បាន​ពន្យល់​នូវ​កត្តា​៤ ធំ​បំផុត​ដែល​បាន​ទាក់ទាញ​នាំ​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ដោយសារ​ថ្ងៃនេះ​ជា​ខួប​លើក​ទី​១៩ កម្ពុជា​ចូល​ជា​សមាជិក​ទី​១០ របស់​អាស៊ាន ដូច្នេះ​សម្តេច​ក៏​បាន​ជម្រាប​ប្រាប់​នូវ​កត្តា​ទាំង​៤​ដែល​មាន ៖ ទី​១ – គឺ​មិន​ចូល​ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា អាស៊ាន​គ្មាន​បង​តូច​បងធំ គ្មាន​គោល​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទេ សមាភាព​ការណ៍​នៅ​ថៃ នៅ​មី​យ៉ា​ន់​ម៉ា​ជាដើម គឺ​កម្ពុជា​មិន​ជ្រៀតជ្រែក ហើយ​អ្វី​ដែល​កើត​មាននៅ​កម្ពុជា​ក៏​គេ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែរ ។ រដ្ឋ​អាស៊ាន​នីមួយ​ៗ​គ្មាន​ធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ​អំពី​ប្រទេស​ណាមួយ​នោះ​ទេ ។ កត្តា​ទី​២ – គឺ​ស្មារតី​សហ​គម គឺ​ធ្វើការ​តាម​កុងសង់ស៊ីស រឿង​នេះ គឺ​វា​សំខាន់​ខ្លាំង​ណាស់ គ្មាន​ប្រទេស​មាន ឬ​ប្រទេស​អ្នកក្រ​ទេ គឺ​ស្មើភាព ស្មើ​សិទ្ធ​គ្នា​ទាំងអស់ ។ អ្វី​ដែល​សំខាន់ គឺ​ស្វះស្វែង​អង្គុយ​ជាមួយ​គ្នា ដើម្បី​រក​កុងសង់ស៊ីស ចំណុច​នេះ​ធ្វើ​ឲ្យ​អាស៊ាន​មាន​សាមគ្គីភាព អាស៊ាន​រក​ចំណុចរួម​ដែល​អាស៊ាន​ចង់បាន ។

ខុស​ពី​តំបន់​ខ្លះ​ដែល​ប្រទេស​អ្នកមាន មាន​សម្លេង​ធំ​ជាង​ប្រទេស​តូច ។ ចំនុច​ទី​៣ – គឺ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម នោះ គឺ​ឱកាស​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក្នុង​ប្រទេស​អាស៊ាន ។ ទី ៤- បើក​ទូលាយ​នូវ​ច្រក​ទ្វា​ចេញ​ការទូត​របស់​កម្ពុជា ជាមួយ​អាស៊ាន និង​ដៃគូ​ដែល​ធ្វើ​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ