ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វីៗបាន​បាត់​រសាត់​អស់រលីង​ហើយ… នៅឡើយសល់តែទុក្ខសោកប៉ុណ្ណោះ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ឧបទ្ទវហេតុ​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក ថ្ងៃ​ទី​២៨ មេ​សា រវាង​រថយន្ត​ឡិច​សុ​ី​ស​ធុន​៤៧០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២H-៣៦៧៩ បាន​បុក​គ្នា​ជាមួយ​រថ​យន្ដ​ដឹក​ប្រេងឥន្ធនៈ ​បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤…

ខេត្តកោះកុង ៖ ឧបទ្ទវហេតុ​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក ថ្ងៃ​ទី​២៨ មេ​សា រវាង​រថយន្ត​ឡិច​សុ​ី​ស​ធុន​៤៧០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២H-៣៦៧៩ បាន​បុក​គ្នា​ជាមួយ​រថ​យន្ដ​ដឹក​ប្រេងឥន្ធនៈ ​បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​​លេខ​១៤១ និង​លេខ​១៤២ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ឡិច​សី​ុ​ស​ចំនួន​៥​នាក់​ ត្រូវ​ឆេះ​ស្លាប់​ខ្លោច​ក្នុង​រថយន្ត និង​អ្នកបើកបរ​រថ​យន្ត​ប្រេងឥន្ធនៈ​ម្នាក់ រួម​នឹង​ព្រូ​ម្នាក់​ផង​ក៏​រង​របួស​ជា​ទម្ងន់​ដែរ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​អាយុជីវិត​៥​នាក់​ បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ១-​ឈ្មោះ ថេ​ង ដា​វុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកំពត មាន​ទីលំនៅ​ខេត្ត​ព្រះ​សីហ​នុ ២-​ឈ្មោះ ឈឹ​ម រ​ដ្ឋា ហៅ​ជី​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​មេការ​ភោជនីយដ្ឋាន Happy bar ខេត្ត​ព្រះ​សីហ​នុ មាន​ទីលំនៅ​ឃុំ​ទំនប់​​រលក ក្រុងព្រះសីហនុ ៣-​ឈ្មោះ ហេង សូ​រី​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាស​និ្ត​សុខ​ឯកជន មាន​ទីលំ​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ៤-​ឈ្មោះ វង្ស រិ​ទ្ធី ហៅ ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​៥-​ឈ្មោះ ចាន់ វ​ណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ
សព​ទាំង​៤​នាក់​ខាងលើ​នេះ ពួក​គេ​ជា​មិត្តភក្ដិ​រួមការ​ងារ​ជាមួយ​គ្នា ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួច​ហើយ ពោល​គឺ​ក្រោយ​ពី​បាន​ដឹក​សព​ដែល​ឆេះ​រួញ​ក្រញង់​ទៅ​បូជា​តម្រៀប​គ្នា ​ក្នុង​ពេល​តែ​មួយ​នៅ​ក្នុង​វត្ត​គិរី​មាគ៌​៌ា​ ហៅ​វត្ត​ស្រែអំបិល​ ដែល​មាន​ចម្ងាយ​ពី​ទីតាំង​កើត​ហេតុ​ជាង​១០​គីឡូម៉ែត្រ ។

ចំណែក​ភាគី​ខាង​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​រង​របួសធ្ងន់​២​នាក់​ គឺ​ឈ្មោះ ផា​ន វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ និង​ព្រូ​ម្នាក់​ឈ្មោះ ផា​ន សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​អាសយដ្ឋាន​ រស់នៅ​ជាមួយ​អ្នកបើកបរ​រថយន្ត​នោះ​ដែរ ។

តាម​ព័ត៌មាន​ថា ការ​ផ្ទុះ​ឆេះ​នោះ​ ដោយសារ​តែ​ការ​បុក​ពេញទំហឹង សង្ស័យ​រថយន្ត​ធុន​៤៧០​ដាក់​​ហ្គា​ស ចំណែក​រថយន្ត​ដឹក​ប្រេង​មិន​មាន​ប្រេង​ក្នុង​ស៊ីទែន​ទេ ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​ក្រុងព្រះសីហនុ ហើយ​ភ្លើង​ឆេះ​តែ​ធុង​សាំង​រថយន្ត​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ