ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​ស្លា.ប់​៤៣​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​រាយការណ៍​ថា គ្រាន់តែ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ…

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​រាយការណ៍​ថា គ្រាន់តែ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ គ្រោះថ្នាក់​ចរាចរ​កើតឡើង​៥១​លើក លើ​៣៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ លើ​១៣​នាក់ គឺ​ស្លាប់​កើនឡើង​៥​នាក់ ស្មើ​៣៨% ។ និង​រង​របួស​៨៩​នាក់ លើ​១០២​នាក់ ថយ​ចុះ​១៥​នាក់ ស្មើនឹង​១២.៧៤% ។ លទ្ធផល​អនុវត្តន៍​ច្បាប់​ចរាច​ណ៍ ត្រួតពិនិត្យ​យានយន្ត​សរុប​៤១,៩៣៦​គ្រឿង ក្នុង​នោះ​ម៉ូតូ​៨,៨៦៧​គ្រឿង អប់រំ​ម្ចាស់​យានយន្ត​៣,៩២៨​នាក់​/​គ្រឿង ម៉ូតូ​៣,៤០១​គ្រឿង ។ ផាកពិន័យ​យានយន្ត ៦,៥៤៥​គ្រឿង «​រថយន្ត​តូច​២៥០​គ្រឿង ម៉ូតូ​៦,២៩៦​គ្រឿង​» ។ បាន​បញ្ជូន​សំណុំរឿង​១៣​ករណី និង​អ្នកបើកបរ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៨​នាក់ ។ ធ្វើការ​សម្របសម្រួល​៣៣​រឿង នៅ​សល់​៧​រឿង​កំពុង​ស៊ើបអង្កេត​បន្ត ។ គ្រោះថ្នាក់​សង្គម មាន​កើតឡើង​២៦​លើក លើ​៤២​លើក ថយ​ចុះ​១៦​លើក ស្មើនឹង​៣៨.០៩% ។ រួម​មាន ធ្វើ​អត្តឃាត​៩​លើក ខ្យល់គរ​៥​លើក លង់ទឹក​៦​លើក និង​រន្ទះបាញ់​១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៥​នាក់ ស្រី​៥​នាក់ ។ គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង​១០​លើក លើ​៦​លើក កើនឡើង​៤​លើក ស្មើនឹង​៤០% បណ្ដាល​ឲ្យ​មាន​មនុ​សរង​របួស​៤​នាក់ ក្នុង​នោះ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​៣​ខ្នង ឆេះ​ចំការ​អំពៅ​អស់​៨៦៣​ហិ​កតា និង​សម្ភារ​មួយ​ចំនួន​ទៀត នេះ​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ