ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស4នាក់ស្តាប់​ព្រះសង្ឃ​ស្មូត​ធម៌​គុណ​ឪពុក​ម្តាយ​រំជួលចិត្ត​យំ​ខ្លាំង​ៗ​រហូត​ដល់​សន្លប់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​បរិ​វេន​វត្ត​ពួក ក្នុងភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក…

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​បរិ​វេន​វត្ត​ពួក ក្នុងភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​សិក្សា​នុ​សិស្ស​ចំនួន​២៧០០​នាក់​មក​ពី​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក បាន​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​សីលធម៌ បណ្តុះ​គុណធម៌ និង ផ្កាឈូក​កតញ្ញូ​ដែល​ដឹកនាំ​ដោយ​ភិក្ខុ ស៊ី សំណាង ខណៈ​កំពុង​អង្គុយ​ស្តាប់​នៅ​ក្នុង​កម្មវិធី​នា​ពេល​នោះ​ក៏​មាន​សិក្សា​នុ​សិស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​ដួល​សន្លប់​ភ្លាម​ៗ​ផង​ដែរ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​រហូត​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ។

បើ​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​ដែល​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ថា​សិស្ស​ដែល​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​សីលធម៌ បណ្តុះ​គុណធម៌ និង​ផ្កាឈូក​កតញ្ញូ​ដែល​ដឹកនាំ​ដោយ​ភិក្ខុ ស៊ី សំណាង ខណៈ​កំពុង​អង្គុយ​ស្តាប់​នៅ​ក្នុង​កម្មវិធី​នា​ពេល​នោះ​បាន​ដួល​សន្លប់​មាន​សិស្ស​ចំនួន​៤​នាក់​ស្រី​៣​នាក់ ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​សិស្ស​ដួល​សន្លប់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ភ្លាម​ៗ​ផង​ដែរ ។ មូលហេតុ​ដែល​នាំ​ឱ្យ​ដួល​សន្លប់​នោះ ដោយសារ​សិក្សា​នុ​សិស្ស​ទាំង​៤​នាក់​នោះ​ក្រោយ​ពី​ព្រះសង្ឃ​បាន​ស្មូត​ធម៌​អំពី​គុណ​ឪពុក​ម្តាយ ហើយ​សិស្ស​ទាំងនោះ​មានការ​រំភើប​រំជួល​ក្នុង​ចិត្ត​ព្រមទាំង​នាំ​គ្នា​យំ​ខ្លាំង​ៗ​ទើប​បណ្តាល​ឱ្យ​ដួល​សន្លប់​តែ​ម្តង ។ បច្ចុប្បន្ន​សិក្សា​នុ​សិស្ស​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ​មាន​សភាព​ធូរស្រាល​ហើយ ចេញពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ