ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវក​រ​​បារម្ភ​ ខណៈ​លោក​ត្រាំ ជួប​លោកស្រី Merkel

5 ឆ្នាំ មុន

ទីក្រុង​បែរ​ឡាំង ៖ កាលពី​ថ្ងៃ​សៅរ៍ អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បង្ហាញ​ពី​ការ​ខកចិត្ត ព្រោះតែ​លទ្ធផល​នៃ​កិច្ចចរចា​រវាង​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់ Angela Merkel និង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ​។…

ទីក្រុង​បែរ​ឡាំង ៖ កាលពី​ថ្ងៃ​សៅរ៍ អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បង្ហាញ​ពី​ការ​ខកចិត្ត ព្រោះតែ​លទ្ធផល​នៃ​កិច្ចចរចា​រវាង​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់ Angela Merkel និង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ​។ ពួក​គេ​ភ័យ​ព្រួយ​ថា លោក​ត្រាំ អាច​នឹង​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ។

គួរ​បញ្ជាក់​ថា កាលពី​ខែមីនា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល ប៉ុន្តែ​អនុញ្ញាត​ឲ្យ​មានការ​លើកលែង​ពន្ធ​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃ​ទី​១ ខែឧសភា សម្រាប់​សហភាព​អឺរ៉ុប​។ បន្ទាប់​មក លោក​ត្រាំ នឹង​សម្រេចចិត្ត​ថា តើ​នឹង​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ពន្ធ​នេះ​ជា​អចិន្ត្រៃយ៍​ឬទេ ។

លោក Dieter Kempf ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​អា​ល្លឺ​ម៉​ង់ បាន​និយាយ​ថា ៖«​ខ្ញុំ​​សោក​ស្តាយ​ដែល​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោកស្រី​អធិការបតី ទៅ​កាន់​សហរដ្ឋអាមេរិក​មិន​បាន​ផ្តល់​លទ្ធផល​ផ្លែផ្កា​ដល់​បញ្ហា​រវាង​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​សហរដ្ឋអាមេរិក » ។

កាលពី​ថ្ងៃ​សុក្រ លោកស្រី Merkel និង​លោក​ត្រាំ បាន​បង្ហាញ​ពី​ការ​ខ្វែងគំនិត​គ្នា​ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម និង NATO ក្នុងអំឡុងពេល​កិច្ចប្រជុំ​នៅ White House ខណៈ​ពួក​គេ​ព្យាយាម​បង្ហាញ​ពី​មិត្តភាព ។

នៅ​ក្នុង​សន្និសីទកាសែត​មួយ លោក​ត្រាំ បាន​លើក​ឡើង​ពី​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ជាមួយ​សហភាព​អឺរ៉ុប ។ លោកស្រី Merkel បាន​និយាយ​ដែរ​ថា រាល់​ការ​សម្រេចចិត្ត​លើ​ការ​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ពន្ធ​ដោយ​អចិន្ត្រៃយ៍ គឺ​ស្ថិត​ក្នុង​ដៃ​របស់​លោក​ប្រធានាធិបតី ។

ប្រធានាធិបតី​ប្រទេស​បារាំង លោក Emmanuel Macron ក៏​បាន​ដាក់​សម្ពាធ​ទៅ​លើ​លោក​ត្រាំ ផង​ដែរ ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​អ្នកដឹកនាំ​ទាំង​ពីរ​រូប​នេះ​ហាក់​មិន​ទាន់​អាច​បញ្ចុះបញ្ចូល​លោក​ត្រាំ ឲ្យ​លើកលែង​ការ​ដាក់​ពន្ធ​លើ​សហភាព​អឺរ៉ុប​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ