ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ CNRP មិន​រស់​វិញ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ក្បាល​ប៉ាន​ដែក​មក «​ចាប់​» ហ៊ុន សែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ នឹង​គ្មាន​ការ​ពន្យា​ពេល​នោះ​ទេ ហើយ​ចំពោះ​មនុស្ស​របស់​អតីត​គណបក្សប្រឆាំង​ដែល​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ នឹង​គ្មាន​ការ​ពន្យា​ពេល​នោះ​ទេ ហើយ​ចំពោះ​មនុស្ស​របស់​អតីត​គណបក្សប្រឆាំង​ដែល​លើក​ឡើង​ថា អន្តរជាតិ​នឹង​ចាប់ខ្លួន​សម្តេច បើ​មិន​ព្រម​ពន្យា​ការ​បោះ​ឆ្នោត​នោះ គឺជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ទេ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នេះ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ (​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨) គឺជា​ថ្ងៃ​ចាប់ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះ​ឆ្នោត​អណ្ណ​តិ្ត​ទី​៦ ដែល​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​ចុះ​ឈ្មោះ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះ​ឆ្នោត មាន​រយៈពេល​១៥ ថ្ងៃ ដូច្នេះ​វា​ពិតជា​យឺត​ពេល​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​កុំ​សង្ឃឹមថា នឹង​រស់រាន​មានជីវិត​ម្តងទៀត​ឲ្យ​សោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «​អ​ញ្ចឹ​ង​ទេ​ខ្មោច​ដែល​វា​ងាប់ គេ​យក​ទៅ​ដុត​កប់​មិនដឹង​ឆ្អឹង​នៅឯណា​ វា​មិន​រស់​ឡើង​វិញ​ទេ ។ វា​មាន​តែ​អ្នក​ដែល​បក្សនយោបាយ​ពិតប្រាកដ​ប៉ុណ្ណោះ​ដែល​អាច​ឈរឈ្មោះ​បោះ​ឆ្នោត​ពិតប្រាកដ​នោះ ។ អ​ញ្ចឹ​ង​ស​-​ខ្មៅ វា​បានឃើញ​ហើយ […] អ្នក​ដែល​មិន​ជឿ [​ហើយ​] អ្នក​ជឿ ជឿ​ង​ងប់ រហូត​ដល់​មាន​អ្នកខ្លះ​គេ​ថា បើ​លោក ហ៊ុន សែន​មិន​ព្រម​ធ្វើ​មិន​ព្រម​ពន្យា (​ការ​បោះ​ឆ្នោត​) ទេ ច្បាស់​ជា​គេ​ចាប់​លោក ហ៊ុន សែន ។ ខ្ញុំ​សួរ​ថា ៖ «​អាណា​ក្បាល​ប៉ាន​ដែក មក​ចាប់​ក្បាល​ហ៊ុន សែន នោះ ។ ប្រាប់​ត្រង់​ត្រឡប់​ទៅ​វិញ​ទៅ គេ​ថា គេ​ចាប់ ហ៊ុន សែន ។

នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ត្រូវ​គេ​ចូល​មក​ចាប់ខ្លួន​នៅ​ទី​នេះ ។ ល៎​មើល អញ្ជើញ​មក ក្រែងលោ​ពិបាក​រក​ខ្មោច​ទៀត មក​ពី​ត្រង់​ណា0x017d7​» ។ សម្តេច​តេ​ជោ​បាន​ផ្ញើ​សារ​តប​ទៅ​វិញ​ថា បើ​អ្នក​ណា​ហ៊ាន​តែ​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា គឺ​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជារ​ទ័ព ។ សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​កុំ​ភ្លេច​! ខ្ញុំ​មិនមែន​ជា​អគ្គ​បញ្ជា​រការ​ទ័ព​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​សិទ្ធ​បញ្ជា​វ៉ៃ​គ្រប់ពេល​ទាំងអស់ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​មាន​កម្លាំង​ពិត ដើម្បី​វ៉ៃ​សូម​ជម្រាប​ជូន​អ្នកឯង​ឲ្យ​ច្បាស់​» ។

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ខកខាន ឬ​ពន្យា​ការ​បោះ​ឆ្នោត​នោះ​ទេ អ្នក​ដែល​មិន​បាន​ចូលរួម គឺ​អ្នក​បាន​ប្រព្រឹត្ត​កំហុស តែ​ប៉ុណ្ណោះ កម្ពុជា​មិន​ដែល​បោះបង់​ការ​បោះ​ឆ្នោត ពន្យា​ការ​បោះ​ឆ្នោត​ព្រោះ ខុស​នឹង​រដ្ឋធម្មនុញ្ញ អ​ញ្ចឹ​ង​ទាល់តែ​កែ​រដ្ឋធម្មនុញ្ញ ដែល​ទាមទារ​នូវ​សម្លេង ២/៣ ។ តែ​ការ​ពន្យា​ពេល គឺ​មិន​អាច​នោះ​ទេ ព្រោះ​ឥឡូវ​គ្រប់យ៉ាង​ចូល​ដល់​ដៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ហើយ យើង​គ្មាន​សិទ្ធ​ប៉ះពាល់​ទេ យើង​ជា​បក្សនយោបាយ​មួយ យើង​ត្រូវ​អនុវត្ត​តាម​គជ​ប ដែល​ជា​អង្គការ​ឯករាជ្យ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត ។ អ​ញ្ចឹ​ង​ល្បែង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​រាំង​ខ្ទប់ ដោយ​ក្រុម​ការ​ណាមួយ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​សេរី​ពហុបក្ស​នៅ​តែ​បន្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ