ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ចង្រិត និង​អ្នកលក់​ភេសជ្ជៈ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ភេសជ្ជៈ​ណែនាំ​ភ្ញៀវ​ខ្លួនឯង​ឲ្យ​ទៅ​ទិញ​ចង្រិត​កន្លែង​ផ្សេង​បែរជា​ឈ្លោះប្រកែក​គ្នា​ជាមួយ​អ្នកលក់​ចង្រិត​ទល់មុខ​គ្នា​រហូត​វ៉ៃ​គ្នា​ផ្អើល​ពេញ​ផ្លូវ ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ទាំង​សងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មុខ​ស្ពាន​ហង្ស នៅ​ចំណុច​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ភេសជ្ជៈ​ណែនាំ​ភ្ញៀវ​ខ្លួនឯង​ឲ្យ​ទៅ​ទិញ​ចង្រិត​កន្លែង​ផ្សេង​បែរជា​ឈ្លោះប្រកែក​គ្នា​ជាមួយ​អ្នកលក់​ចង្រិត​ទល់មុខ​គ្នា​រហូត​វ៉ៃ​គ្នា​ផ្អើល​ពេញ​ផ្លូវ ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ទាំង​សងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មុខ​ស្ពាន​ហង្ស នៅ​ចំណុច​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

អ្នកលក់​ចង្រិត​មាន​ទី​១- ឈ្មោះ​ហុង ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ទី​២-​ឈ្មោះ ហុង រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​ជាមួយ​គ្នា និង​ទី​៣- ឈ្មោះ ហុង ស្រី​មុំ ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។

ចំណែកឯ​អ្នកលក់​ភេសជ្ជៈ​មានឈ្មោះ ស្រី អូន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​អ្នកលក់​ភេសជ្ជៈ នៅ​ស្ពាន​ហង្ស ស្នាក់​នៅ​ដី​ឡូត៍ ក្បែរ​ស្ពាន​កោះ​ពេជ្រ និង​ម្នាក់​ទៀត​មានឈ្មោះ ហាង ស្រី​និ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកលក់​ចង្រិត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជាមួយ​អ្នកលក់​ភេសជ្ជៈ​ខាងលើ​នេះ​មិន​ត្រូវ​គ្នា​ទេ តែងតែ​កាច់​កុង​គ្នា​រហូត លុះ​ពេល​ដែល​កើតហេតុ​មាន​ភ្ញៀវ​៥​ទៅ​៦​នាក់ ជិះ​រថយន្ត​មក​បាន​ឈប់​ទិញ​ទឹក រួច​ក៏​ចង់​ទិញ​ចង្រិត​ហូប ហើយ​ភ្ញៀវ​នោះ​ចង់​ទិញ​កន្លែង​គាត់ ប៉ុន្តែ​ខាង​អ្នកលក់​ទឹក​ភេសជ្ជៈ​នោះ​ណែនាំ​កុំ​ឲ្យ​ចូល​ទិញ​កន្លែង​គាត់​ឲ្យ​ទៅ​ទិញ​កន្លែង​ផ្សេង ទើប​គាត់​ខឹង​ក៏​ឈ្លោះ​ជាមួយ​បាន​មួយសន្ទុះ ក្រោយមក​ខាង​លក់​ភេសជ្ជៈ​ស្ទុះ​ទៅ​វ៉ៃ​លើ​រូប​គាត់ ទើប​គាត់​តដៃ​វិញ​ក៏​ជ្រុល​បង្ក​របួស​ស្នាម​តិចតួច​តែ​ម្តង ។

បើ​តាម​សម្តី​អ្នកលក់​ភេសជ្ជៈ​វិញ​បាន​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ជិះ​រថយន្ត​សាំ​យ៉ុ​ង​ចូល​មក​ទិញ​ទឹក ហើយ​ភ្ញៀវ​គាត់​និយាយ​ថា ចង់​ទិញ​ចង្រិត ប៉ុន្តែ​ឡាន​ម៉ូតូ​ច្រើន​ពេក​មិន​ហ៊ាន​ឆ្លង ក៏​ឲ្យ​គាត់​ជួយ​ឆ្លងថ្នល់ រួច​ក៏​ដើរមក​កន្លែង​លក់​វិញ បែរជា​ខាង​អ្នកលក់​ចង្រិត​ចោទ​ថា គាត់​ណែនាំ​ភ្ញៀវ​ទិញ​កន្លែង​គេ​ហើយ មក​ឈ្លោះប្រកែក​បាន​វ៉ៃ​គ្នា​បណ្តាល​ឲ្យ​ប្អូនស្រី​ឈ្មោះ ហាង ស្រី​និ​ច រង​របួស​យ៉ាងដំណំ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ទាំង​សងខាង​យក​មក​សួរនាំ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​ចង់​ឈ្នះ​ចង់​ចាញ់​រៀង​ៗ ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ