ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​មនុស្ស​ម្នាក់​នៅ​កន្លែង​ទៀត​ហើយ បើក​សុខ​ៗ​រ៉េ​ច​ង្កួ​ត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងស្រុក​ព្រៃ​នប់​លើ​ដងផ្លូវ​សម្តេច​សង្ឃ (​វាល​រេញ​-​ស្ទឹង​ហាវ​) ស្ថិត​ក្នុងភូមិ​- ឃុំ​ជើងគោ បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​បើករថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ (​រថយន្ត​បូ​ប​លូ​)…

ខេត្ត​ព្រះ​សីហ​នុ ៖​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងស្រុក​ព្រៃ​នប់​លើ​ដងផ្លូវ​សម្តេច​សង្ឃ (​វាល​រេញ​-​ស្ទឹង​ហាវ​) ស្ថិត​ក្នុងភូមិ​- ឃុំ​ជើងគោ បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​បើករថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ (​រថយន្ត​បូ​ប​លូ​) ពាក់​ស្លាក​លេខ ភ្នំពេញ​៣​បេ​៦៨៣៧ ទិស​ដៅ​ពី​កើត​ទៅ​លិច​(​វាល​រេញ​-​ស្ទឹង​ហាវ​) ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​លើ​ដងផ្លូវ​សម្តេច​សង្ឃ (​វាល​រេញ​-​ស្ទឹង​ហាវ ដែល​បើកបរ​ដោយ​ឈ្មោះ ប៊ុ​ន ថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ រថយន្ត​មក​ដល់​ចំ​មុខ​ផ្លូវ​កោង​បាន​រ៉េ​ចង្កូត​ទៅ​ធ្លាក់​ក្នុង​ប្រឡាយ​ខាងស្តាំ​ដៃ បណ្តាល​ឲ្យ​ព្រូឡាន​ឈ្មោះ ម៉ឹក ធា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​តែ​ម្តង ។

ចំណែកឯ​អ្នកបើកបរ​មិន​មាន​រង​របួស​អ្វី​ទេ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ