ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​របួសស្រាល​ម្នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ខាង​រថយន្ត​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ស្លាក លេខ បន្ទាយ​មាន​ជ័យ 2A-9455…

ខេត្តសៀមរាប ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ខាង​រថយន្ត​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ស្លាក លេខ បន្ទាយ​មាន​ជ័យ 2A-9455 បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ គេច​រថយន្ត​ផ្សេង​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ធំ​ដឹក​ទំនិញ ដែល​បើកបរ​ក្នុង​ទិស​ដៅ
បញ្ច្រាសទិស​គ្នា ពី​លិច​មក​កើត​ធ្លាក់​ផ្លូវ​ទាំង​សងខាង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់ ខាង​ឡិច​ស៊ី​ស បង្ក​ឱ្យ​មាន​កកស្ទះ​ពេញ​ផ្លូវជាតិ​លេខ​៦​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦A នៅ​វេលា​ម៉ោង​៤ និង​៤០​នាទី​ព្រឹក ថ្ងៃអាទិត្យ​១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ព​-​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចន្លោះ បង្គោលគីឡូម៉ែត្រ​លេខ​៣៥០-៣៥១ ក្នុងភូមិ​ផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់​ពី​កើតហេតុ មាន​ពលរដ្ឋ បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ករណី​រថយន្ត​បុក​គ្នា​ជាមួយ​រថយន្ត​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ខណៈនោះ​លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ កុំឱ្យ​មានការ​កករ​ស្ទះចរាចរណ៍​នៅ​លើ​ដងផ្លូវ​។ លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ គិ​ម វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​(​ស្លាប់​) មាន​ទី​នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បើកបរ​រថយន្ត ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-9455 បាន​ដឹក​អ្នក​រួម​ដំណើរ ឈ្មោះ សាន ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួសស្រាល​(​ត្រូវជា​ក្មួយ​) រស់នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

បើកបរ​បញ្ច្រាសទិស​គ្នា ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ្វុ​យ​សូ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ តាកែវ 3A-1948 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេច​ខ្លួន​បាត់​) បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​។ ក្នុង​ករណី​នេះ បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង​ធ្ងន់ធ្ងរ​។ មូលហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 បើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ពិនិត្យ និង​វាស់វែង រួច​យក​រថយន្ត​ទាំង​២​គ្រឿង ឡើង​មក​លើ​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់ ជូន​ក្រុម​គ្រួរ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ