ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ស​ង្ឈ​៤៣៦​អង្គ​ដង្ហែ​ក្បួន​ធម្ម​យាត្រា ក្នុង​ថ្ងៃ​វិសាខបូជា​ទាំង​ភ្លៀងរលឹម

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វិសាខបូជា ជា​ថ្ងៃមួយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារ​ព​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ​។ ចំណែក​នៅ​ខេត្តស្ទឹងត្រែង​នា​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ…

ខេត្តស្ទឹងត្រែង ៖ វិសាខបូជា ជា​ថ្ងៃមួយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារ​ព​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ​។ ចំណែក​នៅ​ខេត្តស្ទឹងត្រែង​នា​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃសីល និង​ពេញបូណ៌មី បាន​រៀបចំ​ពិធីបុណ្យ​ដ៏​ធំ​បំផុត​ជា​លើក​ទី​មួយ ដែល​មាន​ព្រះ​ចំនួន​៤៣៦​អង្គ ដង្ហែ​ក្បួន​ធម្ម​យាត្រា​បិណ្ឌ​បាត្រ​។ ស្ថិត​ក្នុង​ព្រឹត្តិការណ៍​នោះ​គេ​បានឃើញ ប្រជាពលរដ្ឋ រៀបចំ​ចង្ហាន់ ទឹកបរិសុទ្ធ ប្រាក់ មី​កញ្ចប់ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត រៀប​ដង្ហែ​តាម​ច​ញ្ចើ​ម​ផ្លូវ រង់ចាំ​ព្រះ​ស​ង្ឈ​និមន្ត​បិណ្ឌ​បាត្រ​អម​ដោយ​តាជី​យាយជី​សមាជិក សមាជិកា ឧបាសក ឧបាសិកា គណៈកម្មការ​ចំណុះ​ជើងវត្ត​នា​ៗ ទាំង​ខេត្តស្ទឹងត្រែង​ក្រោម​ការ​រៀបចំ​ពី​មន្ទីរ​ធម្មការ និង​សាសនា ក្រោម​ការ​ផ្តួចផ្តើម​ពី​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ខេត្ត​ផង​ដែរ​។

ក្បួន​ធម្ម​យាត្រា​នោះ ព្រះ​ចំនួន​៤៣៦​អង្គ បាន​ប្រមូលផ្តុំ​ជ្រើស​យក​នូវ​វត្ត​ស្រះ​កែវ​មុន្នី​វណ្ណ ហៅ​វត្ត​លើ ជា​ចំណុច​ផ្តើម​ដង្ហែ ហែហម​អម​ដោយ​ភ្លេង​សាសនា និង​ព្រះធម៌​និមន្ត​ថ្មើ​ជើង និង​មាន​រថយន្ត​មួយ​ចំនួន​ធ្វើ​ដំណើ​តាម​បណ្តោយ​មាត់ទន្លេ ឆ្លងកាត់រ​ង្វ​ង​មូល​មាត់ទន្លេ ឆ្ពោះ​មក​ទិស​ខាងត្បូង​កាត់​រង្វង់​មូល​ធំ​ទៅ​ដល់​មុខ​សាលា​ខេត្តស្ទឹងត្រែង​។ ដោយ​មាន​ថ្នាក់ដឹកនាំ​ខេត្ត​រង់ចាំ​ហែហម​អមដំណើរ​រហូត​ដល់ទី​តាំង​រាប់បាត្រ បន្ទាប់​មក​ព្រះ​ទាំង​៤៣៦​អង្គ និមន្ត​ត្រឡប់​ក្រោយ​តាម​ក្បួន​ដែល​បាន​រៀបចំ​អម​សងខាង​ផ្លូវ​លម្អ​ដោយ​ទង់ជាតិ និង​ទង់សាសនា ចូល​ទៅ​កាន់​វត្ត​ស្រះ​កែវ​មុន្នី​វណ្ណ​វិញ ដើម្បី​បន្ត​កម្មវិធី​បុណ្យ​តាម​ទំនៀមទម្លាប់​។ នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ និង​ជា​ថ្ងៃសីល ពេញបូណ៌មី ព្រះ​ពិរុណ​បាន បង្អុរ​ទឹកភ្លៀង ចាប់តាំងពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ រហូត​ទល់​ម៉ោងជាង​៨​ព្រឹក នៅ​រលឹម​ស្រិច​ៗ​។

តែ​ព្រះ​ស​ង្ឈ គណៈកម្មការ និង​ថ្នាក់ដឹកនាំ​ខេត្ត រួម​មាន​អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង លោក ម៉​ម សា​រឿ​ន អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង លោក ឡូយ សុ​ផាត ប្រធាន​អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ព្រមទាំង ឧបាសក ឧបាសិកា គណៈកម្មការ​អាចារ្យវត្ត នៅ​តែ​បន្ត​ក្បួន​ដង្ហែ​ធម្ម​យាត្រា​បុណ្យ​វិសាខបូជា​តាម​ការ​គ្រោងទុក​បើ​ទោះបីជា​ព្រះ​ពិរុណ​មិន​អំណោយផល​តិចតួច​ក្តី​។ មន្ទីរ​ធម្មការ និង​សាសនា​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​បាន​កំណត់​ជា​ផ្លូវការ​ថា ថ្ងៃអាទិត្យ​១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១​ហើយ​ធំ​បំផុត​សម្រាប់ ខេត្តស្ទឹងត្រែង ដែល​មាន​ព្រះ​ស​ង្ឈ​និមន្ត​មក​ពី​បណ្តា​វត្ត​ទូ​ទាំង​ខេត្តស្ទឹងត្រែង​ដង្ហែ​ជា​ក្បួន​ធម្ម​យាត្រា ដោយ​មាន​ព្រះ​ស​ង្ឈ​ជាង​៤០០​អង្គ និង​ស្មារតី​ប្រជាពលរដ្ឋ​ស្រឡាញ់ គោរព​វប្បធម៌​ប្រពៃណី​សាសនា យ៉ាងច្រើន​កុះករ មិន​ថា​ក្រោម​ដំណកទឹក​ភ្លៀងរលឹម​ក្តី​៕


https://www.youtube.com/watch?v=0KVq6o-WjyM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ