ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ទាំង​ពីរ​បាន​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គបញ្ជាការ​នៃ​កង​ស្វ័យការពារ​ជប៉ុន និង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ស្វ័យការពារ​ជប៉ុន បន្ទាប់​ពី​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន នា​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គបញ្ជាការ​នៃ​កង​ស្វ័យការពារ​ជប៉ុន និង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ស្វ័យការពារ​ជប៉ុន បន្ទាប់​ពី​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន នា​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​ដដែល​នេះ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ឧត្តមនាវី កាត​ស៊ូ​តូ​ស៊ី កា​វ៉ា​ណូ (Katsutoshi Kawano) នាយសេនាធិការ​ចម្រុះ នៃ​កង​ស្វ័យការពារ​ជប៉ុន ឯកឧត្តម​ឧត្តមសេនីយ៍ កុ​ហ្ស៊ី យ៉ា​ម៉ាសា​គី (Koji Yamasaki) នាយសេនាធិការ​កងទ័ពជើងគោក នៃ​កង​ស្វ័យការពារ​ជប៉ុន ក្នុង​ជំនួប​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ។

ក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរ​បាន​ចែករំលែក​បទ​ពិសោធ​ន៏​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ ជា​ពិសេស​សកម្មភាព​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ និង​ក៏​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន ចាប់​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កង​ស្វ័យការពារ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ព្រមទាំង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន និង​សមាជិក​សភា​របស់​ជប៉ុន​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ