ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​កំពុង​តក់ស្លុត​ជាមួយនឹង​គ្រាប់​ដ៏​ធំ​១​នេះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​កំពុង​តក់ស្លុត​ពេល​ព័ត៌មាន​បាន​បង្ហាញ​ពី​វត្តមាន​គ្រាប់​ដែល​មាន​ទម្ងន់​ជាង​២០០​គីឡូក្រាម​មួយ​គ្រាប់​កំពុង​ស្ថិត​នៅ​ក្នុង​ព្រៃ​ចំណុច​អូរ​ពូន ភូមិ​បាន​ហួយ ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។ បើ​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​ច្រើន​ថ្ងៃ​ទៅ​ហើយ ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​បាន​ចង់ខ្សែ​ដាក់​ឈើ​សែង​រំកិល​បាន​ជាង​៣០​ម៉ែត្រ​ពី​កន្លែង​ដែល​ប្រទះ​ឃើញ​ព្រមទាំង​ថតរូប​ភាព​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ពិសេស​អង្ក​ការ​ស៊ី​ម៉ាក…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​កំពុង​តក់ស្លុត​ពេល​ព័ត៌មាន​បាន​បង្ហាញ​ពី​វត្តមាន​គ្រាប់​ដែល​មាន​ទម្ងន់​ជាង​២០០​គីឡូក្រាម​មួយ​គ្រាប់​កំពុង​ស្ថិត​នៅ​ក្នុង​ព្រៃ​ចំណុច​អូរ​ពូន ភូមិ​បាន​ហួយ ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។

បើ​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​ច្រើន​ថ្ងៃ​ទៅ​ហើយ ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​បាន​ចង់ខ្សែ​ដាក់​ឈើ​សែង​រំកិល​បាន​ជាង​៣០​ម៉ែត្រ​ពី​កន្លែង​ដែល​ប្រទះ​ឃើញ​ព្រមទាំង​ថតរូប​ភាព​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ពិសេស​អង្ក​ការ​ស៊ី​ម៉ាក ។

ប្រភព​ព័ត៌មាន​មួយទៀត​បាន​បង្ហើប​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​មាន​ម្នាក់​ជា​អតីត​យោធា​បាន​ផ្តល់​ព័ត៌មាន​មក​អង្គភាព​យោធា​ដើម្បី​រក​វិធីសាស្ត្រ​ជម្លៀស​គ្រាប់​នោះ​ចេញពី​តំបន់​នោះ ចំណែក​ក្រុម​សមាជិក​របស់​ខ្លួន​មាន​បំណង​ប្រុង​លាក់បាំង​ដើម្បី​រក្សា​ទុក​លក់ ។

មន្ត្រី​ប្រចាំការ​អង្ក​ការ​ស៊ី​ម៉ាក​ស្ទឹង​ត្រែង​ក្រោយ​ពិនិត្យ​លើ​រូបភាព​គ្រាប់​នោះ​បាន​សន្និដ្ឋាន​ថា ជា​ប្រភេទ​គ្រាប់​MK សម្រាប់​ទម្លាក់​ពីលើ​យន្តហោះ​កាលពី​សម័យ​អា​មេ​រិ​ក​កាំ​ង​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​១៩៧៥ ។ លោក​បាន​បញ្ជាក់​ថា លោក​ផ្តល់​ព័ត៌មាន​ទៅ​ថ្នាក់លើ​តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នេះ​មាន​រយៈពេល​៩​ថ្ងៃ​ទៅ​ហើយ​នៅ​មិន​ទាន់​មាន​វិធានការ​យក​ចេញ​នៅឡើយ​ទេ ។

លោក ចាន់ សុ​ផា ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គី​ភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​លោក​បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​របស់​លោក​នៅ​ស្រុក​សៀម​ប៉ា​ង​ដើម្បី​ចុះ​ទៅ​កន្លែង​ទីតាំង​នោះ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​នោះ​ដើម្បី​ឱ្យ​ប្រាកដ​លើ​ទីតាំង​ភូមិសាស្ត្រ តែ​ជាក់ស្តែង​យើង​គ្រាន់តែ​បានឃើញ​ក្នុង​រូបភាព​ប៉ុណ្ណោះ បន្ទាប់​សិក្សា​អំពី​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់​លោក​នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ថា តើ​គួរ​ប្រើ​វិធីសាស្ត្រ​របៀប​ណា​ក្នុង​ការ​យក​គ្រាប់​នោះ​មក​ក្រៅ​បាន​ដោយ​មិន​មាន​គ្រោះថ្នាក់ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​មន្ត្រី​យោធា​ម្នាក់​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខាងលើ​បាន​ប្រទះ​ឃើញ​គ្រាប់​នោះ​ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ក្រោយ​ផ្តល់​ដំណឹង​មក​ក្រៅ​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ពួក​គេ​បាន​រំកិល​គ្រាប់​នោះ​ចេញពី​កន្លែង​ប្រទះ​ឃើញ​បាន​ប្រមាណ​ជា​៣០​ម៉ែត្រ ដោយ​ក្នុង​គោលបំណង​យក​ទៅ​លាក់​ទុក​ដើម្បី​លក់ ក្រោយ​ធ្លាយ​រឿង​ខាងលើ​ពួក​គេ​មានការ​ទៀមទារ និង​តថ្លៃ​ជា​ថ្នូរ​នឹង​ការ​នាំ​ផ្លូវ​ទៅ​មើល​គ្រាប់​នោះ តែ​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នេះ​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​បន្ថែម​ស្តី​ពី​វិធានការ​យ៉ាងណា​នៅឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​សម្ងាត់​បាន​បង្ហើប​ថា គ្រាប់​ដែល​គេ​ប្រទះ​ឃើញ​មាន​ចំនួន​២​គ្រាប់​មួយ​គ្រាប់​ដែល​ដែល​ប្រទះ​ឃើញ​នោះ​ជា​ប្រភេទ​គ្រាប់ MK មាន​ទម្ងន់​ចាប់ពី​២០០​គីឡូ​ទៅ​ជិត​៣០០​គីឡូក្រាម​កំពុង​នៅ​បច្ចុប្បន្ន ចំណែក​មួយ​គ្រាប់​ទៀត​មាន​ទំហំ​ធំ​ជាង​ត្រូវ​បាន​គេ​លក់​ចេញ​ទៅ​ក្រៅ​ដែល​បច្ចុប្បន្ន​កម្លាំងយោធា​កំពុង​ស្រាវជ្រាវ​សម្ងាត់​តែ​ដោយសារ​មិន​មាន​រូបភាព​អះអាង​គេ​នៅ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ