រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅទីបំផុតការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងកីឡាករថៃ និងកម្ពុជា កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ ខែមេសា មុននេះបន្តិច នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវបានបញ្ចប់ហើយ ដោយកីឡាករកម្ពុជា ផាន់ គ្រាន់ បានក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ បន្ទាប់ពីការប្រកួតមួយនេះ បានចំណាយពេលវាយជម្រុះច្រើនខែរវាងកីឡាករកម្ពុជា៤នាក់ និងថៃ៤នាក់ ហើយលទ្ធផលចុងក្រោយ គឺមានតែកីឡាករទាំងពីរនាក់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។
កីឡាករ ផាន់ គ្រាន់ ទទួលបានខ្សែក្រវាត់១ ពាន១ និងទឹកប្រាក់២០លានរៀល ខណៈដែលកីឡាករថៃភ្លាត់សន្លប់នៅទឹកទី៥ ហើយបានត្រឹមលេខ២ បានពាន១ និងទឹកប្រាក់១២លានរៀល។
ចែករំលែកព័តមាននេះ