ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ហ៊ាន​ប៉ះ​ច្បាស់​ជា​រលាក កុំ​សូវហ៊ានពេក​ជាមួយដែនដី​តំបន់ហាមឃាត់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន​ចាប់​ឃាត់ខ្លួន​ក្រោយ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​កាប់​រាន​ដី​ព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុចកណ្តាល​ព្រៃ​ជ្រៅ​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន​ចាប់​ឃាត់ខ្លួន​ក្រោយ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​កាប់​រាន​ដី​ព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុចកណ្តាល​ព្រៃ​ជ្រៅ​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

លោក ព្យើ​ប ប៉េ មេឃុំ​ស្រែ​ព្រះ​ប្រាប់​ថា មនុស្ស​ទាំង​០៦​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ជា​មនុស្ស​ដែល​ឈ្មោះ ប៉ា​ង ឈួ​ន ប្រធាន​ស្នាក់​ការ​អង្គការ​ជន​ពិការ នៅ​ឃុំ​ស្រែ​ព្រះ ហៅ​ឱ្យមក​កាប់​ព្រៃ ក្នុង​ទឹកដី​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ។ លោក​ថា ឈ្មោះ ប៉ា​ង ឈួ​ន បាន​យក​លេស​អង្គការ​ខាងលើ​ជ្រកកោន ដើម្បី​ប្រមូល​ប្រជាជន​ប្រមាណ​៨០០​គ្រួសារ​មក​ពី​ខេត្ត​ដទៃ ដើម្បី​កាប់​រា​ន្ត​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។ លោក​មេឃុំ​បញ្ជាក់​ថា ករណី​នេះ​ឈ្មោះ ប៉ា​ង ឈួ​ន បាន​ទាក់ទង​មក​លោក​សូម​ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​មនុស្ស​ផង​ដែរ ។

លោក ប៉ា​ង ឈួ​ន ប្រធាន​ស្នាក់​ការ​អង្គការ​ជន​ពិការ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា លោក​មិន​បាន​ហៅ​មនុស្ស​៨០០​គ្រួសារ​មក​កាប់​ព្រៃ​នោះ​ទេ តែ​លោក​បាន​ហៅ​ប្រជាពលរដ្ឋ​១០០​គ្រួសារ​ដែល​ក្រីក្រ​ដើម្បី​មក​កាប់​ឆ្ការព្រៃ​យក​ធ្វើ​ចម្ការ​ពិតមែន ។ លោក​បន្ត​ថា ករណី​នេះ​លោក​បាន​សូម​ទៅ​អាជ្ញាធរ សមត្ថកិច្ច ពិសេស​លោក​មេឃុំ ព្យើ​ប ប៉េ រួច​ហើយ​ដើម្បី​ឱ្យ​ពលរដ្ឋ​មក ។

ករណី​ស្នើរ​សុំ​នេះ​លោក​មេឃុំ​ក៏​យល់ព្រម​ដែរ តែ​នឹក​ឆ្ងល់​ហេតុ​អី​បានជា​មេឃុំ​ហៅ​គេ​ឱ្យមក​ចាប់​បែប​នេះ ។ ប្រធាន​ស្នាក់​ការ​អង្គការ​ដដែល​បញ្ជាក់​ថា លោក​មាន​ឯកសារ​ស្នើរ​សុំ​ពី​ថ្នាក់​ក្រសួង​មក​ច្រើន​ណាស់ ។ ករណី​ចាប់​នេះ​លោក​ថា នៅ​មាន​ក្រុម​ពលរដ្ឋ​ជា​ច្រើន​កំពុង​កាប់​ព្រៃ​ដែរ ហេតុ​អី​សមត្ថកិច្ច​មិន​ចាប់ មក​ចាប់​តែ​ក្រុម​លោក?

លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​បាន​ទទួល​ឯកសារ​ស្នើរ​សុំ​ដូច​ការ​លើក​ឡើង​នោះ​ទេ ។ លោក​ថា តែ​បាន​ទទួល​ឯកសារ​ស្នើរ​សុំ​បង្កើត​ស្នាក់​ការ​អង្គការ​ជន​ពិការ​ក្នុង​ទឹកដី​ឃុំ​ស្រែ​ព្រះ ចំពោះ​ឯកសារ​ដែល​ឈ្មោះ ប៉ា​ង ឈួ​ន អះអាង​ថា​មាន​លោក​ក៏​រង់ចាំ​ពិនិត្យ​ដែរ ។

គិត​ត្រឹម​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ មន្ត្រី​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​កំពុង​បន្ត​សួរនាំ​លើ​ជនសង្ស័យ​ទាំង​០៦​នាក់​ដើម្បី​ស្វែងរក​មេខ្យល់​នៃ​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​ករណី​ខាងលើ​នោះ ។

ក្រុម​ឃ្លាំមើល​បញ្ហា​បរិស្ថាន​បាន​លើក​ឡើង​ថា ការ​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ហាក់​កំពុង​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ផ្ទៃដី​ព្រៃ​អភិរក្ស​បាន​បាត់បង់​អស់យ៉ាង​ហោច​ណាស់​ប្រមាណ​១​ម៉ឺន​ហិ​កតា​ក្នុង​ពេល​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ