ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​អ្នក​ណា​ដឹង ទាល់តែ​អណ្តែត​ឡើង​ទើប​គ្រប់​គ្នា​ស្រែក​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជា​រឿង​គួរ​ឱ្យ​សោកសង្រេង​មួយ​ដោយ​កុមារី​វ័យ​១២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​នៅ​ពេល​ដែល​តាម​ជីដូន​ទៅ​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​សាច់ញាតិ​ហើយ​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​គោក​ក្រសាំង ឃុំ​គោក​គង់​កើត…

ខេត្តព្រៃវែង ៖ ជា​រឿង​គួរ​ឱ្យ​សោកសង្រេង​មួយ​ដោយ​កុមារី​វ័យ​១២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​នៅ​ពេល​ដែល​តាម​ជីដូន​ទៅ​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​សាច់ញាតិ​ហើយ​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​គោក​ក្រសាំង ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ កុមារី​រង​គ្រោះ​មានឈ្មោះ វ៉ា ស្រី​លី​ន អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពុទ្ធា ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា កុមារី​រង​គ្រោះ និង​ជីដូន​មាន​ទីលំនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​ទេ ប៉ុន្តែ​ថ្ងៃ​កើតហេតុ​នោះ​អ្នក​ទាំង​២​បាន​នាំ​គ្នា​មក​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​សាច់ញាតិ នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​ទាប​ភ្លឺ​ក្នុង​ពេល​ដែល​គ្រប់​គ្នា​កំពុង​តែ​ជាប់ដៃ​រវល់ រៀបចំ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​នោះ​កុមារី​រង​គ្រោះ​បាន​ចុះ​ទៅ​លេង​ទឹកស្រះ​នៅ​ខាងក្រោយ​ផ្ទះ​ភ្ជាប់ពាក្យ​តែ​ម្នាក់ឯង ហើយ​ក៏​រអិល​ធ្លាក់​ចូល​ទៅ​កន្លែង​ដែល​មានទឹក​ជ្រៅ​ទើប​បណ្តាល​ឱ្យ​លង់​ទាំង​គ្មាន​អ្នក​ណា​បានដឹង និង​បានឃើញ​ទេ រហូត​ដល់​ម៉ោង​៦​ព្រឹក​គឺ​មួយ​ម៉ោង​ក្រោយមក​ពេល​ដែល​សព​អណ្តែត​ឡើង​មក​វិញ​ទើប​មាន​អ្នក​ឃើញ​ហើយ​ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ។

ក្រោយ​ពី​មានរឿង​ភ្ញាក់ផ្អើល​នេះ​ភ្លាម​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​សាកសព ប៉ុន្តែ​ភ្លាម​ៗ​នោះ​ជីដូន​កុមារី​រង​គ្រោះ​បាន​បដិសេធ​មិន​ឱ្យ​ពិនិត្យ ហើយ​បែរជា​យក​ចំបើង​មក​ចង​គួ​ច​ពាក់​.​ក​ឱ្យ​ចៅ​ទៅ​វិញ ដោយ​អះអាង​ថា គួ​ច​ឃាត់​ព្រលឹង​ចៅ​កុំឱ្យ​ចេញពី​ខ្លួន​ក្រែង​អាច​រស់​ឡើង​វិញ ប៉ុន្តែ​ទីបំផុត​ចៅ​នៅ​តែ​ស្លាប់ ទើប​ជី​ដូច​យក​សាកសព​ចៅ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​វិញ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ