ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទាំង​យប់​៩​គ្រឿង​ហ្នឹង​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​សំពីងសំពោង និង​ដាក់​បំពង់​ស៊ី​ម៉ាំង​លាន់​សំលេង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ចាប់​ពេល​ពេល​យប់​បាន​៩​គ្រឿង​ណែនាំ​ធ្វើ​កិច្ចសន្យា​បើ​មាន​លើក​ក្រោយ​ចាត់ការ​តាម​ច្បាប់​កាលពី​យប់​ថ្ងៃ​ទី​២៧​ដល់​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​សំពីងសំពោង និង​ដាក់​បំពង់​ស៊ី​ម៉ាំង​លាន់​សំលេង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ចាប់​ពេល​ពេល​យប់​បាន​៩​គ្រឿង​ណែនាំ​ធ្វើ​កិច្ចសន្យា​បើ​មាន​លើក​ក្រោយ​ចាត់ការ​តាម​ច្បាប់​កាលពី​យប់​ថ្ងៃ​ទី​២៧​ដល់​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ ។

លោក សេស វី​បុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​មាន​វិធានការ​រថយន្ត​ដែល​ដឹក​សំពីងសំពោង​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​អនុវត្តន៍​លើ​ផ្លូវជាតិ​លេខ​៥​ចាប់ពី​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៧ ដល់​ម៉ោង​១​យប់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ឃាត់​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៩​គ្រឿង ។

លោក​បាន​បញ្ជាក់​ថា រថយន្ត​ដឹក​សំពីងសំពោង​ពេល​យប់​ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ប្រឈម​គ្រោះថ្នាក់​កើតឡើង​គ្រប់ពេល​ដល់​អ្នក​រួម​ដំណើរ​ត្រូវ​បានឱ្យ​ទម្លាក់​ចុះ​ឱ្យ​យក​រថយន្ត​សាង​ដាក់​ត្រឹមត្រូវ​ដោយ​មិន​ឱ្យ​សំពីងសំពោង​ក្នុង​នោះ​មាន​រថយន្ត​១​គ្រឿង​ដាក់​បំពង់​ស៊ី​ម៉ាំង​ស្នូរ​សំលេង​លាន់​សូរ​ត្រូវ​បានឱ្យ​កាត់​ចេញ​ដាក់​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ។

រថយន្ត​ដឹក​សំពីងសំពោង និង​ដាក់​ស៊ី​ម៉ាំង​ស្នូរ​សូរ​ខ្លាំង​ត្រូវ​បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា បើ​មាន​លើក​ទី​២​នឹង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ