ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​យល់​ថា ការ​គំរាមកំហែង​របស់ក្រុម​​​រដ្ឋ​អ៊ិ​ស្លា​ម​ប្រាកដនិយម​ណាស់

5 ឆ្នាំ មុន

ប្រជុំ​កំពូល​អាស៊ាន ៖ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក LEE HSIEN LOONG ពេល​ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៨ មេ​សា ថា…

ប្រជុំ​កំពូល​អាស៊ាន ៖ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក LEE HSIEN LOONG ពេល​ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៨ មេ​សា ថា តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​យ៉ាង​ពិតប្រាកដ​បំផុត​ពី​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ទោះបីជា​ក្រុម​នេះ​រង​បរាជ័យ​នៅ​តំបន់​មជ្ឈិម​បូ​ព៌ា​ក្តី ។

លោក LEE ក៏​ព្រមាន​ដែរ​ប្រឆាំង​គ្រោះថ្នាក់​នៃ​លទ្ធិ​គាំពារ​និយម​សេដ្ឋកិច្ច ហើយ​មានការ​ព្រួយបារម្ភ​ចំពោះ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិ​ក និង​ចិន ។

ប្រទេស​មួយ​ចំនួន​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​៦៥០​លាន​នាក់ បាន​ប្រឈម​មុខ​ចាប់តាំងពី​យូរ​មក​ហើយ ជាមួយ​លទ្ធិ​អ៊ិ​ស្លា​ម​និយម​ជ្រុល និង​ក្រុម​ជ្រុលនិយម​ទាំងឡាយ ។

លោក LEE ព្រមាន​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​គំរាមកំហែង​អាស៊ី​អាគ្នេយ៍ ទោះបីជា​ក្រុម​នេះ​ទទួល​​បរាជ័យ​ខាង​យោធា​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​ងាយ​រង​គ្រោះ​បំផុត ដោយ​ការ​វាយ​ប្រហារ​ខាង​ព័ត៌មានវិទ្យា ។ លោក​បន្ត​ថា អាស៊ី​អាគ្នេយ៍​កំពុង​មាន​សន្តិភាព ប៉ុន្តែ​ការ​គំរាមកំហែង​ទាំងនេះ​ពិតជា​ប្រាកដនិយម​បំផុត ។ យើង​ត្រូវ​ទប់ទល់​ទាំង​ការ​គំរាម​កំហែង​ក្លា​ស៊ិ​ក​ទាំង​ការ​គំរាមកំហែង​ដូច​ជា​ភេរវកម្ម ឬ​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ជាដើម ។

មុន​បើក​ជា​ផ្លូវការ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣២ របស់​ខ្លួន បណ្តា​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​​នា​យប់​ថ្ងៃ​ទី​២៧ មេ​សា ពេល​ជប់លៀង​ការងារ​បង្កើន​ការ​សម្របសម្រួល​គ្នា​ខាង​សន្តិសុខ​ព័ត៌មានវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ