ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មួយ​យប់​ពេល​រក​ឃើញ​សល់​តែ​ឆ្អឹង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​គេ​ប្រទះ​​ឃើញ​សល់​តែ​គ្រោងឆ្អឹង​ក្នុង​អូរ​គុម្ពោត​គុម្ព​ឬ​ស្សី​ក្បែរ​ឈាបណដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ដោយ​សង្ស័យ​ថា…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​គេ​ប្រទះ​​ឃើញ​សល់​តែ​គ្រោងឆ្អឹង​ក្នុង​អូរ​គុម្ពោត​គុម្ព​ឬ​ស្សី​ក្បែរ​ឈាបណដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ដោយ​សង្ស័យ​ថា ត្រូវ​ចោរលួច​បាត់​យក​ទៅ​លាក់​ទុក​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​យប់​ម៉ោង​ប្រមាណ​ជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មេ​សា ប្រជាពលរដ្ឋ​រស់នៅ​ក្បែរឈាបណដ្ឋានបា​ន​ប្រទះ​ឃើញ​ភ្លើង​ឆេះ​គុម្ពោត​ព្រៃ​ឬ​ស្សី​មិន​ដឹង​មូលហេតុ លុះ​ព្រឹក​ទើប​ទៅ​មើល​ក៏​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ឆេះ​ហ្មត់​សល់​តែ​គ្រោងឆ្អឹង ទើប​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្រះ​ឬ​ស្សី​ចុះ​មក​ត្រួត​ពិនិត្យ​។

លោក ប៊ុ​ន រតនា នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឱ្យ​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សុខ សា​អែម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មក​រាយការណ៍​ពី​ការ​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ គ្រា​ទុក​នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន​ដក​សោ​ចេញ ស្រាប់តែ​ព្រឹក​ឡើង​ប្រជាពលរដ្ឋ​រាយការណ៍​ថា ប្រទះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​សល់​តែ​គ្រោងឆ្អឹង​តែ​ម្តង ទំនង​គេ​យក​មក​លាក់​នៅ​ក្នុង​អូរ​គុម្ពោត​ព្រៃ​ឬ​ស្សី លុះ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ក៏​ហៅ​ជន​រង​គ្រោះ ដើម្បី​ទៅ​ផ្ទៀងផ្ទាត់​លេខ​តួ និង​លេខ​ម៉ាស៊ីន ទើប​ដឹង​ថា ជា​ម៉ូតូ​បាត់​កាលពី​យប់​មែន​។

តាម​ការ​សន្និដ្ឋាន​របស់​នគរបាល​ថា ម៉ូតូ​ដែល​​ចោរលួច​​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​អូរ​មាន​ដុះ​​ដើម​ឬ​ស្សី​ក្បែរ​ឈាបណដ្ឋាន បន្ទាប់​មក​ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លឹក​ឬ​ស្សី​ចាស់​ជ្រុះ​​រួច​រាល​ដាល​ដល់​ម៉ូតូ​ លុះ​ព្រឹក​​ទើប​មេឃ​ធ្លាក់​ភ្លៀង តែ​យ៉ាងណា​ម៉ូតូ​នោះ​ភ្លើង​ឆេះ​​ហ្មត់​ទៅ​ហើយ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ