ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសល​ដឹក​ដល់​មន្ទីរពេទ្យ​ទៅ​ហើយ​បែរជា​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​55 និង​56 ស្ថិត​ក្នុងភូមិ​ពារាំង…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​55 និង​56 ស្ថិត​ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទី​១-​ឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​, ទី​២-​ឈ្មោះ ខា ដា​វ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួសធ្ងន់ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​, ទី​៣-​ឈ្មោះ ឈុ​ន វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រង​របួសធ្ងន់​, ទី​៤-​ឈ្មោះ ព្រំ វុ​ទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រង​របួសស្រាល ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ដូច​គ្នា និង​ទី​៥-​ឈ្មោះ ថា មិ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួសស្រាល មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ប្រា ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ពារាំង​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​គឺ​បង្ក​ឡើង​ដោយសារ​តែ​ជន​រង​គ្រោះ​ខ្លួនឯង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ស្លាប់​ទាំង​ខ្លួនឯង ហើយ​របួស​ដល់​អ្នក​ដទៃ​ថែម​ទៀត ។ ទាក់ទិន​ទៅ​និង​ហេតុការណ៍​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ បញ្ញា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1P-3979 រួម​ដំណើរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ ខា ដា​វ៉ា​ន់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​គូថ​រថយន្ត​1​គ្រឿង (​មិន​ស្គាល់​ម៉ាក​) ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ខាង​មុខ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​បោក​ទៅ​លើ​ថ្នល់ ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត ម៉ា​កនិច​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GW-8746 បើកបរ​ដោយ​ឈ្មោះ ឈុ​ន វ៉ា​ន់​ណេ​ត រួម​ដំណើរ​ដោយ​ឈ្មោះ ព្រំ វុ​ទ្ធី និង ថា មិ​នា ដែល​បើក​មក​ពីក្រោយ​បុក​ថែម​មួយ​តង់​ទៀត បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង និង​មនុស្ស​ទាំង​៥​នាក់​ខ្ទាត​ខ្ចាយ​ពេញ​ថ្នល់ ។ ចំណែក​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​ជន​រង​គ្រោះ​បុក​គូថ​មិន​បាន​ឈប់​ទេ​គឺ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ឈឹង​តែ​ម្តង​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ហើយ​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ជន​រង​គ្រោះ​ទាំង​៥​នាក់ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ឈ្មោះ បញ្ញា បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ