ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ទេល​ធំ​បន្លំ​ដេក​ទៀត​ហើយ សង្ស័យ​ឧកញ៉ា​អូ​រាំង​ឪ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ចំនួន​៤​រថយន្ត​កែ​ច្នៃ ត្រូវ​បាន​ជំនាញ​បរិស្ថានខេត្តមណ្ឌលគិរីចាប់បង្ក្រាប​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ ដែនជម្រកសត្វព្រៃ លំ​ផាត់…

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ចំនួន​៤​រថយន្ត​កែ​ច្នៃ ត្រូវ​បាន​ជំនាញ​បរិស្ថានខេត្តមណ្ឌលគិរីចាប់បង្ក្រាប​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ ដែនជម្រកសត្វព្រៃ លំ​ផាត់ ត្រង់​ចំណុច អូរ​ព្រះ ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន​ជម្រក សត្វព្រៃ ភ្នំ​ព្រេច​នឹង​លំ​ផាត់ បាន​ធ្វើការ​ចាប់​រឹបអូស រថយន្ត​កែ​ច្នៃ (​រ៉េវ​) ចំនួន​០៤​គ្រឿង ផ្ទុក​ឈើ​ហ៊ុ​ប​មូល ប្រភេទ​ឈើទាល ចំនួន​១៥​កំណាត់ ។

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​បាន​ត្រឹម​ចាប់​ឃាត់​វត្ថុ​តាង​ប៉ុណ្ណោះ ដោយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​អស់ ។ លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វត្ថុ​តាង​រថយន្ត និង​ឈើ​ត្រូវ​បាន​ក្រុម ឧ​ទ្យា​នុ​រក្ស កំពុង​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​រ​វាក់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

សេចក្តីរាយការណ៍​ដាច់​ដោយឡែក​មួយ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំងនេះ​បាន​ឆ្លង​ចូល​មក​ពីរ​ក្រុមហ៊ុន​ប៉ា​ស៊ី​ភិ​ច ហ្គ្រេ​ន ហៅ​ឡូ​០៤ ដែល​អភិវឌ្ឍន៍​លើ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ ហើយ​មាន​ក្រុម​ឈ្មួញ​មាន​ងារ​ជា ឧកញ៉ា បាន​កែន​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​ដែន​ជម្រក​លំ​ផាត់ ស្រុក​កោះ​ញែក ដើម្បី​កាប់​ឈើ​ក្នុង​ព្រៃ​ហាមឃាត់ដឹក​ចូល​ទៅ​ឃ្លាំង​ក្រុមហ៊ុន ដើម្បី​បន្លំ​ជា​ឈើ​មានច្បាប់ តាម​រូបមន្ត​ក​ន្លេ​ល​ធំ​បន្លំ​ដេក ដែល​ព័ត៌មាន ខ្លះ​និយាយ​ថា ឧកញ៉ា​ឈ្មួញ​ឈើ​ល្បី​ម្នាក់​នេះ មា​នទី​តាំងនៅ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។
ចំណែក​ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ