ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​ធំ បណ្តាល​ឱ្យ​ស្ទះលូ​លិច​ច្រក​អន្តរជាតិ​ព្រំ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ដ​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ មាន​ភ្លៀង​១​មេ​ធំ​តាំងពី​យប់ រហូត​ដល់​ព្រឹក​ធ្វើ​ឱ្យ​ទឹក​ហូរ​បុក​ខ្លាំង​រហូត​ដល់​ស្ទះលូ​ក៏​លិច​ផ្លូវ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ដ​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ មាន​ភ្លៀង​១​មេ​ធំ​តាំងពី​យប់ រហូត​ដល់​ព្រឹក​ធ្វើ​ឱ្យ​ទឹក​ហូរ​បុក​ខ្លាំង​រហូត​ដល់​ស្ទះលូ​ក៏​លិច​ផ្លូវ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ការ​លិច​ផ្លូវជាតិ​ច្រក​ទ្វារ​នេះ​មិន​មាន​ប៉ះពាល់​អ្វី​ដល់​ការ​ធ្វើ​ដំណើរ ឬ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ រហូត​ដល់​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​រាំងភ្លៀង​ក៏​ស្រក់​ទៅ​វិញ ។ ]

ប៉ុន្តែ​រហូត​មក​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ត្រី ចាន់ វាសនា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ និង​ប្រជា​ការពារ​ភូមិ​ចុះ​សហការ​ជាមួយនឹង​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ និង​លោក​ឡូ លុយ អភិបាលរង​ស្រុក ដើម្បី​ចុះ​ត្រួតពិនិត្យ​តំបន់​លិច​ទឹក​ខាងលើ​ដែល​អូស​បន្លាយ​យូរ បណ្តាល​ឲ្យ​លិច​ផ្លូវ និង​ស្ទះលូ​មួយ​ចំនួន​នៅ​ចំណុច​លូ​ដាច់ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ទន្ទឹម​នឹង​នោះ​ដែរ ក៏​មានការ​ចូលរួម​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការ​លិច​ទឹក​នេះ​ផង​ដែរ ៕

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ