ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ធ្វើ​ដល់​ថ្នាក់​នេះ? ម្តាយបង្កើត​ខ្លួនឯង​ក៏​ដាច់​ចិត្ត​លើកដៃ​ទៅ​រួច​ដែរ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជនសង្ស័យ​ជា​កូន​អកតញ្ញូ​សុំ​លុយ​ម្តាយ​មិន​បាន ស្រាប់តែ​សម្លាប់​ម្តាយ​បង្កើត​​របស់​ខ្លួន រួច​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច…

ខេត្តកំពត ៖ ជនសង្ស័យ​ជា​កូន​អកតញ្ញូ​សុំ​លុយ​ម្តាយ​មិន​បាន ស្រាប់តែ​សម្លាប់​ម្តាយ​បង្កើត​​របស់​ខ្លួន រួច​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ក្រោយមក​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្តពោធិ៍សាត់​ក្របួច​បាន​នៅ​ថ្ងៃ​ទី​២៨ ខែមេសា​នេះ ។

តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនល្មើស​ឈ្មោះ ណុំ សុខ​រឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ចាក់​កាប់សម្លាប់​ម្តាយ​បង្កើត​​ឈ្មោះ រៀម ហែ អាយុ​៥០​ឆ្នាំ ដោយសារ​តែ​សុំ​លុយ ហើយ​ម្តាយ​គ្មាន​លុយ​ឲ្យ  ក្រោយ​​ពី​សម្លាប់​រួច​​រត់គេច​ខ្លួន​បាត់ រហូត​នៅ​រសៀល​ថ្ងៃ​ទី​២៨ មេ​សា កម្លាំង​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​ស្នង​ការដ្ឋាន​ខេត្តពោធិ៍សាត់ ចុះ​ឃាត់ខ្លួន​ជន​សង្ស័យ​សម្ងំ​លាក់ខ្លួន​នៅ​ភូមិ​ទួល​គ្រួ​ស ឃុំ​ប្រមោយ ស្រុក​វាល​វែង ហើយ​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ខេត្តកំពត​ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​។

គួរ​រំលឹក​ថា ករណី​ឃាតកម្ម​ខាងលើ​នេះ​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​៧​ទៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​២២ មេ​សា ស្ថិត​នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​ជា​កូនប្រុស​បង្កើត (​ជា​មនុស្ស​បែក​ថ្នាំ​ញៀន​) បាន​សម្លាប់​ម្តាយ​ស្លាប់​នៅ​លើ​ផ្ទះ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម រួច​កូនប្រុស​អកត្តញ្ញូ​រូប​នេះ​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ