ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ជួយ​លើកមុខ​មាត់​ប្ដី​និង​គ្រួសារទាំងមូល​ឈាន​ទៅ​មាន​សិរី​សួស្ដី

13 ឆ្នាំ មុន

ស្ដ្រី​ដែល​ប្រកបដោយ​គុណធម៌​តែងតែ តម្រូវ​តាម​គោល​ឆន្ទៈ​របស់​ប្ដី នាង​ត្រូវ​ចាត់ ទុក​ប្ដី​ដូច​ជា​ម្ចាស់ជីវិត​របស់​នាង នាង​អង្គុយ ក្រោយ ហើយ​ក្រោក​មុន​ស្វាមី​ជា​និច្ច នាង ទទួល​បន្ទុក​មើលថែ​គ្រួសារ រៀបចំ​ផ្ដល់​សិរី សួស្ដី​ដល់​គ្រួសារ និង​ផ្ទះសម្បែង ជា​អ្នក​កាន់ ការ​សំអាត​គ្រប់​បែប​យ៉ាង និង​ចាត់ចែង​មុខ ជំនួញ ការងារ​ផ្សេង​ៗ​ជំនួស​ប្ដី ព្រោះ​ការ​ប្រ​តិ ប​ត្ដិ​បែប​នេះ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គ្រួសារ​មាន​សុភមង្គល​នោះ​ទេ វា​ថែម​ទាំង​លើកមុខ​មាត់ កិត្ដិយស​ប្ដី​ទៀត​ផង ។
បើ​និយាយ​ពី​កិច្ចការ​ផ្ទះ​វិញ​នាង​ត្រូវ​ចេះ រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ត្រឹមត្រូវ ដូច ជា​កៅអី សា​ឡុ​ង ទូ​តាំង ទូរទស្សន៍ ម៉ា​ញ៉េ និង​សំភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត ។ អ្វី​ដែល នៅ​ក្រៅ​បន្ទប់​ត្រូវ​ចេះ​ប្រមូល​ដាក់​ម្ដុំ​ឱ្យ​មាន របៀប ជា​ពិសេស​ផ្ទះបាយ​ចង្ក្រាន​ជើង​ឆ្នាំង តែ​ម្ដង​…​ធ្វើ​បែប​នេះ​នៅ​ពេល​អ្នក​ជិតខាង ឬ ពួកម៉ាក​ប្ដី​មក​លេង​ផ្ទះ ហើយ​ឃើញ​មាន របៀបរៀបរយ គេ​នឹង​សរសើរ​ថា​“​យី ! ប្រពន្ធ​លោក​នេះ​ជា​មនុស្ស​មាន​របៀប ណាស់​”​។ មិនតែប៉ុណ្ណោះ​វា​ថែម​ទាំង​ធ្វើ​ឱ្យ​ប្ដី មាន​ទឹកចិត្ដ​រីករាយ​ទៀត​ផង ។

នាង​ជា​ភរិយា​ត្រូវ​មានការ​យកចិត្ដ​ទុក ដាក់​ចំពោះ​ឪពុកក្មេក​និង​ម្ដាយក្មេក និង​សមា ជិ​ក​ទាំងអស់​របស់​គ្រួសារ ត្រូវ​បង្កើន​ការ​រាប់ ញាតិ​ជាមួយ​អ្នក​ជិតខាង ត្រូវ​ស្វែង​យល់​កិច្ច ការ​រាក់​ជ្រៅ បរិយាកាស​សង្គម​ថា តើ​សង្គម ដើរ​ដល់​ណា​ហើយ ? ប្រសិនបើ​កិច្ចការ​ធំដុំ ណាមួយ​ដែល​ធ្លាក់​មក​លើ​នាង នាង​មិន​ត្រូវ ខ្លបខ្លាច ឬ​គិតតែ​ពី​ញ​រញឹក​នោះ​ទេ ត្រូវ​តែ ហ៊ាន​សាកល្បង​ព្យាយាម ដូច្នេះ​ហើយ​បានជា គេ​តម្រូវ​ឱ្យ​ស្ដ្រី​ត្រូវ​យល់​រាក់​ជ្រៅ​ក្នុង​សង្គម និង​បរិយាកាស​សង្គម ដើម្បី​ដោះស្រាយ​ការ ងារ​មួយ​ចំនួន​ជំនួស​ប្ដី ។ ប៉ុន្ដែ​ទោះជា​យ៉ាង ណា​ក៏​ដោយ​មិន​ត្រូវ​ចេះ​តែ​សំរេច​ឥត​គិតមុខគិតក្រោយ​នោះ​ទេ ត្រូវ​រង់ចាំ​ដោះស្រាយ​ជា មួយ​ប្ដី​រឹតតែ​ប្រសើរ ។

ពេល​ណា​នាង​ទៅ​ជួប​ប្ដី​ក្នុង​ករណី ពិសេស នាង​ត្រូវ​តុបតែង​កាយ​ឱ្យ​មាន​របៀប​ចុះ ចំណោម​ក្នុង​សង្គម ដូច​ជា​សំលៀក​បំពាក់ ការិយាល័យ សំលៀក​បំពាក់​ដើរ​ផ្សារ សំលៀក​បំពាក់​តាម​ពិធីការ​ផ្សេង​ៗ ទោះ ស្ដើង រលុង ឬ​រឹប​រាង​ក្ដី​វា​មិន​បញ្ហា​ទេ គឺ​ត្រូវ ធ្វើ​ឱ្យ​សម​នឹង​រូបសម្បត្ដិ​និង​បរិយាកាសសង្គម ។ ក្នុង​ពេល​ដែល​ប្ដី​ប្រព្រឹត្ដ​កំហុស ណាមួយ​មក​លើ​នាង  ឬ​ក្នុង​ចំណោម​ពិធី​ដែល មាន​មនុស្ស​អ៊ូអរ នាង​មិន​ត្រូវ​បន្ទោស​ស្វាមី នៅ​ក្នុង​ចំណោម​ទេ ថ្វី​ដ្បិតថា​នាង​មិន​ពេញ ចិត្ដ​ក្ដី គឺ​ត្រូវ​រង់ចាំ​មក​ផ្ទះ ឬ​កន្លែង​សាធារណៈ ណា​ដែល​ស្ងាត់​មនុស្ស​សឹម​នាង​ណែនាំ ពន្យល់ ប្ដី ដោយ​លើក​ហេតុផល​ឱ្យ​ប្ដី​គិត​(​អំបាញ់មិញ បង​ប្រព្រឹត្ដ​មិន​សមរម្យ អូន​មិន​តបត​នឹង​បង ទេ ព្រោះ​ទីនោះ​មាន​មនុស្ស​ច្រើន​ខ្លាច​ខ្មាសគេ​)​។

នាង​ត្រូវ​ចេះ​រក្សា​ការ​សំងាត់​ផ្ដល់​នូវ​គ្រប់ ជំនួយ​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​កិច្ចការ របស់​ប្ដី កាលណា​ប្ដី​មាន​កាតព្វកិច្ច​មិន​បាន នៅផ្ទះ​ដោយ​ការ​ចេញ​បេសកកម្ម​ទៅ​ទីណា​មួយ ត្រូវ​ចេះ​ចាត់ចែង​កិច្ច​ការងារ​ជំនួស​ប្ដី (​កិច្ចការ​ណា​ដែល​អាច​ធ្វើ​បាន​) ។ នៅផ្ទះ​ឬ ចេញ​ទៅ​ណា​មក​ណា នាង​ត្រូវ​ពាក់​តែ អលង្ការ​ណា​ដែល​មាន​ប្រផ្នូល​ល្អ ហើយ​អុជ ធូប​បួងសួង​សុំ​សេចក្ដីសុខ​ឱ្យ​កើត​មាន​ដល់ ស្វាមី និង​ត្រូវ​ចេះ​តាម​សួរសុខទុក្ខ​ប្ដី​តាម រយៈ​ទូរស័ព្ទ​…​ដូច​ជា “​បង​ទៅ​ដល់​កន្លែង នោះ​ហើយ​ឬ​នៅ យ៉ាងម៉េច​ដែរ​ការងារ​នៅ ទីនោះ? បង​មាន​អារម្មណ៍​យ៉ាងណា​ដែរ ចំពោះ​បរិយាកាស​នៅ​ទីនោះ​” ។

នាង​ត្រូវ​រស់នៅ​ដោយ​ចិត្ដ​បរិសុទ្ធ មាន ភក្ដីភាព​ជា​និច្ច​ចំពោះ​ស្វាមី ចូរ​នាង​ធ្វើ​តែ​អំពើ ល្អ​គ្រប់​បែប​យ៉ាង​ដើម្បី​បំពេញ​ទឹកចិត្ដ​ស្វាមី នោះ​កិត្ដិយស សិរី​សួស្ដី សុភ​ម​ង្គ​ម​នឹង​កើត មាន​ដល់​រូប​នាង ស្វាមី និង​កូន ជា​ពិសេស គ្រួសារ​ទាំងមូល ៕