ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​២១​ហិ​កតា​ប្រជាពលរដ្ឋ​ទាមទារ​យក​ដី​នោះ​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៤៣​គ្រួសារ​រស់នៅ​ភូមិ​តា​សាំ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​បាន​នាំ​គ្នា​ជួបជុំ​តវ៉ា​ដើម្បី​ទាមទារ​ដី​ចំនួន​២១​ហិ​កតា​នៅ​ចំណុច​អូរ​ក្រសារ​ពី​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ​ដែល​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ។ លោក ចាន់ ក្រេ​ត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៤៣​គ្រួសារ​រស់នៅ​ភូមិ​តា​សាំ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​បាន​នាំ​គ្នា​ជួបជុំ​តវ៉ា​ដើម្បី​ទាមទារ​ដី​ចំនួន​២១​ហិ​កតា​នៅ​ចំណុច​អូរ​ក្រសារ​ពី​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ​ដែល​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ។

លោក ចាន់ ក្រេ​ត តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​៤៤៣​គ្រួ​សារបាន​រៀបរាប់​ថា ដី​នៅ​ចំណុច​ខាង​លើ​​កាល​ដើម​ឡើយ​ជា​ដី​របស់​សហគមន៍​មាន​ចំនួន​សរុប​ដល់​ទៅ​៧៣០,៣៨​ហិ​កតា ។ ក្រោយ​មក​ដី​នោះ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​កាន់កាប់​វិញ ហើយ​ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​បាន​ចាប់ផ្តើម​វាស់ដី​នោះ​ឃើញ​នៅ​សល់​តែ​ចំនួន​១៤២​ហិ​កតា​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ​ដែរ​ដី​ទំហំ​២១​ហិ​កតា​ដែល​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួ​សារបាន​អះអាង​ថា ជា​ដី​របស់​ខ្លួន​ពួក​គាត់​ក៏​បាន​សុំ​ទាមទារ​មក​ដាក់​ជា​ដី​រួម​ក្នុងភូមិ​វិញ​ដែរ ។

ក្រោយមក​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ទាំង​១១​គ្រួ​សារបាន​ព្រម​ប្រគល់​ដី​នោះ​មក​ដាក់​រួម​វិញ ដោយ​មាន​លាយ​លក្ខ​អក្ស​ត្រឹមត្រូវ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​អ្នក​ទាំង​១១​គ្រួសារ​ដែល​បានឱ្យ​លោក គង់ សំ​អ៊ី​ម អតីត​មេឃុំ​ក្រាំង​ស្គា បច្ចុប្បន្ន​ជា​ជំទប់​ទី​២ ឃុំ​ក្រាំ​ស្គា ធ្វើ​ជា​តំណាង​របស់​ខ្លួន​បាន​លក់​ដី​២១​ហិ​កតា​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ទៅ​វិញ ធ្វើ​ឱ្យ​ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត សុំ​ទាមទារ​យក​ដី​នោះ​មក​ដាក់​ជា​សម្បត្តិ​រូ​ម​ភូមិ​វិញ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់គ្រង​អាស្រ័យ​ផល​បន្ត ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ