ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសូវ​បាន​ចូល​លេង​តែ Borja Mayoral ពេល​នេះ​កំពុង​ធ្វើ​ឱ្យ​ក្លិប​ចាប់អារម្មណ៍ខ្លាំង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស Borja Mayoral ត្រូវ​បាន​កត់សម្គាល់​ដោយ​ក្លិបអធិរាជស​ទាំងមូល ដោយសារ​តែ​អាច​រក​គ្រាប់​បាល់​បាន បើ​ទោះបីជា​បាន​ចូល​លេង​តិច​ក៏​ដោយ ។…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស Borja Mayoral ត្រូវ​បាន​កត់សម្គាល់​ដោយ​ក្លិបអធិរាជស​ទាំងមូល ដោយសារ​តែ​អាច​រក​គ្រាប់​បាល់​បាន បើ​ទោះបីជា​បាន​ចូល​លេង​តិច​ក៏​ដោយ ។

នៅ​ក្នុង​រដូវ​កាល 2017-18 នេះ Borja មិនសូវ​ជា​បាន​ចូល​លេង​ប៉ុន្មាន​ទេ តែ​រូបគេ​អាច​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​ដល់​ទៅ​៦​គ្រាប់ ។ នៅ​ក្នុង​ការ​ប្រកួត​ចា​មួយ​នឹង Leganes កាលពី​ថ្ងៃ​សៅរ៍ គឺជា​គ្រាប់​ទី​៦​ហើយ​ដែល​គេ​រកបាន​ជូន​ក្រុម​អធិរាជ​ស Real Madrid ។

តាម​ការ​ពិត​ទៅ បើ​គិត​ជា​ចំនួន​នាទី​ដែល​កីឡាករ​រូប​នេះ​បាន​ចូល​លេង​គឺ​ពិតជា​តិច​មែន តែបើ​គិត​ជា​ចំនួន​ប្រកួត​គឺ​២១​ប្រកួត ។ គេ​មិនសូវ​ជា​បាន​លេង​យូរ​លើ​តារាង​ឡើង​ក្នុង​ការ​ប្រកួត​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ