ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​នី​ស្សាន់​ដឹក​ដី​ក្រឡាប់​ស្លា.ប់​បុរស​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ក្នុង​ហេតុការណ៍​ក្រឡាប់​រថ​យន្ត​ដឹក​ដី​ម៉ាក​នី​ស្សាន់​កាល​ពី​វេលា​ម៉ោង​៤ និង៣​០​នាទី​រសៀល ថ្ងៃ​ទី​២៨ មករា ២០១៣ នៅ​ក្នុង​ការដ្ឋានចាក់​ដី​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ក្នុង​ហេតុការណ៍​ក្រឡាប់​រថ​យន្ត​ដឹក​ដី​ម៉ាក​នី​ស្សាន់​កាល​ពី​វេលា​ម៉ោង​៤ និង៣​០​នាទី​រសៀល ថ្ងៃ​ទី​២៨ មករា ២០១៣ នៅ​ក្នុង​ការដ្ឋានចាក់​ដី​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

ជន​រង​គ្រោះ​ឈ្មោះ​ផាត​ សុផល អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​កោះ​សូទិន ខេត្ត​កំពង់​ចាម​ ។ បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថ​យន្ត​ម៉ាក​នីស្សាន់​ដឹក​ដី​បាន​ដឹក​ដី​យក​ទៅ​ចាក់​នៅ​ក្នុង​ការដ្ឋាន​ រួច​ហើយ​ក៏​ថយ​ចេញ​មក​វិញ​ ខណៈ​នោះ​ស្រាប់​តែ​មាន​រថ​យន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​ថយ​ចូល​ទៅ​ចាក់​ក្បែរ​គ្នា​នោះ​ផុង​ដី​ធ្វើ​ឱ្យ​រថ​យន្ត​​ក្រឡាប់​ទៅ​សង្កត់​លើ​រថ​យន្ត​ដែល​ចូល​ទៅ​ចាក់​មុន​បណ្តាល​ឱ្យ​កៀប​អ្នក​បើក​បរ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្តង​ ។