ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន Salah ពេល​នេះ​ខ្លាំង​ជាង​កំណត់​ត្រា​របស់ Ronaldo នៅ Man Utd ទៅ​ទៀត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​ហង្ស​ក្រហម​រកបាន​៤៣​គ្រាប់​ហើយ​នៅ​ក្នុង​រដូវ​កាល​នេះ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​កំណត់​ត្រា​របស់ Ronaldo កាលពី​នៅ​ក្លិប​បិសាច​ក្រហម Manchester United…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​ហង្ស​ក្រហម​រកបាន​៤៣​គ្រាប់​ហើយ​នៅ​ក្នុង​រដូវ​កាល​នេះ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​កំណត់​ត្រា​របស់ Ronaldo កាលពី​នៅ​ក្លិប​បិសាច​ក្រហម Manchester United ទៅ​ទៀត ។

កាលពី​យប់​ថ្ងៃ​អង្គារ Salah បាន​ស៊ុត​ចូល​២​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយនឹង AS Roma ដែល​ធ្វើ​ឲ្យ​ចំនួន​គ្រាប់​ក្នុង​មួយ​រដូវ​កាល​របស់​គេ​ឡើង​ដល់​៤៣​គ្រាប់ ដែល​លើស​កំណត់​ត្រា​របស់ Ronaldo​។

កាលពី​រដូវ​កាល 2007-08 Ronaldo រកបាន​៤២​គ្រាប់​ជូន​ដល់ Manchester United ។ នេះ​អាច​ចាត់ទុកជា​រដូវ​កាល​ដ៏​ល្អ​ផ្តាច់​គេ​របស់ Ronaldo ហើយ ។ តែ​ពេល​នេះ Salah ស៊ីដាច់​បាត់​ទៅ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Salah មិន​ត្រឹមតែ​ស៊ីដាច់​កំណត់​ត្រា​របស់ Ronaldo នោះ​ទេ ។ រូបគេ​បាន​លើស​អតីត​កីឡាករ​ល្បី​របស់ Liverpool ទៀត ។ កីឡាករ​ដែល​គេ​គិត​ថា​ជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើន​ក្នុង​រដូវ​កាល 1961-62 នោះ គឺ Roger Hunt ដែល​រកបាន​៤២​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ