ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ អាជ្ញាធរ និង​ពុទ្ធបរិស័ទ​ជាង​៥០០​នាក់​រួម​គ្នា​ដង្ហែ​ក្បួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុណ្យពិសាខបូជា គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​សាសនាព្រះពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ជា​រៀង​រាល់​ឆ្នាំ​នៅ​គ្រប់​ទី​វត្ត​អារាម ។ ដោយឡែក​នៅ​ឯ​ស្រុក​ពាមរ​ក៌​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​២៨…

ខេត្តព្រៃវែង ៖ បុណ្យពិសាខបូជា គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​សាសនាព្រះពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ជា​រៀង​រាល់​ឆ្នាំ​នៅ​គ្រប់​ទី​វត្ត​អារាម ។

ដោយឡែក​នៅ​ឯ​ស្រុក​ពាមរ​ក៌​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា​នេះ ព្រះសង្ឃ​ចំនួន​៣២​វត្ត ស្មើ​និង​១១០​អង្គ ព្រមទាំង​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​សរុប​ជាង​៥០០​អង្គនា​ក់បាន​រួម​គ្នា​ដង្ហែ​ជា​ក្បួន​ដ៏​ធំ​មួយ ដោយ​ហែរ​ចេញពី​មុខ​វត្ត​ព្រៃ​កណ្តៀង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ឆ្ពោះ​មក​កាន់​ទីប្រជុំជន​អ្នក​លឿង ហើយ​ចាក់​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ជួបជុំ​គ្នា​នៅ​វត្ត​ស្ទឹង​ស្លូត ទើប​ធ្វើ​ពិធី​នមស្ការ​សមាទានសីល​បញ្ចប់​ពិធី ។

ព្រះ​តេជគុណ សាន រស់ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្ទឹង​ស្លូត និង​ជា​ព្រះ​អនុ​គុណ​ស្រុក​ពាមរ​ក៌​បាន​មាន​សង្ឃដីកា​ថា ព្រះសង្ឃ​គ្រប់​វត្ត​ទាំងអស់​ក្នុងស្រុក​ពាមរ​ក៌​រួម​ទាំង​អាជ្ញាធរ និង​ពុទ្ធបរិស័ទ​ទាំងអស់​បាន​ឯកភាព​គ្នា​ជ្រើស​យក​ពេលវេលា​មុន​ថ្ងៃ​បុណ្យពិសាខបូជា​មួយ​ថ្ងៃ ដើម្បី​រួម​គ្នា​ធ្វើ​ពិធី​ដង្ហែ​ក្បួន លុះ​ស្អែក​ឡើង​ថ្ងៃ​បុណ្យពិសាខបូជា ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ទាំងអស់​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ នៅ​តាម​វត្ត​រៀង​ៗ​ខ្លួន​គ្រប់​វត្ត​ទាំងអស់​ទូ​ទាំង​ស្រុក និង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង ។

ព្រះ​តេជគុណ សាន រស់ បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើ​ពិធីបុណ្យ​ពិសាខបូជា​នេះ គឺ​មាន​គោលបំណង​ធំ​ៗ​ចំនួន​៣ ទី​១ – គឺ​រំលឹក​ដល់​ពេល​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រ​សូត្រ ទី​២ – រំលឹក​ដល់​ពេល​ដែល​ទ្រង់​ត្រាស់​ដឹង និង​ទី​៣ – រំលឹក​ដល់​ពេល​ដែល​ទ្រង់​យាង​ចូលបរិនិព្វាន ហើយ​ពិធីបុណ្យ​នេះ​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ ដែល​ជា​ពុទ្ធសាសនិក​ប្រារព្ធ​ធ្វើ​ដូច​ៗ​គ្នា នៅ​ទូ​ទាំង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ