ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ថាកីឡាករ​៦​នាក់នេះ​នឹង​លេចធ្លោ​នៅ World Cup តែ​មិនមែន CR7 និង Messi ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​បង្ហើប​ឈ្មោះ​កីឡាករ​៦​នាក់ ដែល​ខ្លួន​ជឿ​ថា​អាច​នឹង​លេចធ្លោ​នៅ​ក្នុង​ការ​ប្រកួត World…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​បង្ហើប​ឈ្មោះ​កីឡាករ​៦​នាក់ ដែល​ខ្លួន​ជឿ​ថា​អាច​នឹង​លេចធ្លោ​នៅ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​នេះ ។ អ្វី​ដែល​គួរ​ឲ្យ​មិន​ជឿ​នោះ​គឺថា ក្នុង​៦​នាក់​នោះ​មិន​មានឈ្មោះ Ronaldo និង Messi ឡើយ ។

កីឡាករ​អាយុ​២៦​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ទៅ​កាន់ LiveSoccer ថា «​ខ្ញុំ​ជឿ​ថា Coutinho និង Gabriel Jesus អាច​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ក្រុម​របស់​ខ្លួន ។ Salah ក៏​ជា​ម្នាក់​នៅ​ក្នុង​នោះ​ដែរ ។​Neymar បាន​បន្ត​ថា «​មាន​កីឡាករ​ផ្សេង​ទៀត ដូច​ជា Eden Hazard, Kevin De Bruyne និង Luis Suarez ដែល​នឹង​អាច​ជួយ​ក្រុម​របស់​ពួក​គេ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​» ។

ចំពោះ Neymar ខ្លួនឯង​វិញ មិន​បាន​ចូល​ប្រកួត​សម្រាប់​ក្លិប PSG ជា​ច្រើន​ប្រកួត​មក​ហើយ​តាំងពី​រង​របួស​មក ។ នៅ​ពេល​នេះ រូបគេ​កំពុង​សម្រាក​ឲ្យ​របួស​ជា​សះស្បើយ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ជាដើម​កំណើត ។ គេ​រំពឹង​ថា នឹង​អាច​ជា​មុន​ពេល​ការ​ប្រកួត World Cup នា​ពេល​ខាង​មុខ​នេះ ដើម្បី​ជួយ​ដល់​ក្រុម​ជម្រើសជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ