ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lampard ថា Ronaldo ឡើង​កូដ​ខ្លាំង​វ៉ា​ដាច់​គេឯង​រួម​ទាំង Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លិប​តោ​ខៀវ Frank Lampard ជឿជាក់​ថា Ronaldo កំពុង​តែ​ស៊ីដាច់​គេ​ដាច់​ឯង​ដល់​ថ្នាក់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លិប​តោ​ខៀវ Frank Lampard ជឿជាក់​ថា Ronaldo កំពុង​តែ​ស៊ីដាច់​គេ​ដាច់​ឯង​ដល់​ថ្នាក់ Messi ក៏​មិន​អាច​តាម​ទាន់​ផង ។

ជា​ការ​ពិត​ណាស់ គេ​តែងតែ​យក Ronaldo និង Messi មក​ប្រៀបធៀប​គ្នា​នៅ​ក្នុង​វិស័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ។ តែ​ពេល​នេះ​អតីត​កីឡាករ​របស់ Chelsea លោក Frank Lampard ប្រាប់​ទៅ​ព័ត៌មាន Express ថា លោក​ជឿ​ថា​នា​ពេល​នេះ Ronaldo ឡើង​កូដ​ខ្លាំង​ណាស់ ហើយ​ឡើង​ដល់​ថ្នាក់ Messi ក៏​មិន​កៀក​ផង ។

លោក Frank ថា «Ronaldo បាន​ឡើង​ម្តងទៀត​នៅ​ក្នុង​វ័យ​ខ្ទង់​៣០​ឆ្នាំ ។ គេ​គឺជា​អ្នក​ប្រយុទ្ធ​ខ្លាំង​គ្រប់​ក្បាច់ ។ ចំនួន​គ្រាប់​ដែល​គេ​រកបាន​គឺ​ពិតជា​អស្ចារ្យ​ដូច​ទៅ​នឹង​របៀប​លេង​ដែរ ។ ការ​ទាត់​ផ្កាប់​ចាន​កាលពី​ថ្ងៃមុន គឺ​កប់​ខ្លាំង​ណាស់ ។ វា​ពិតជា​ពិបាក​រក​នរណា​មក​ប្រៀប​ស្មើ​ណាស់ សូ​ម្បី​តែ Messi» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo រកបាន​គ្រាប់​បាល់​២៤​គ្រាប់​នៅ​ក្នុង​២៥​ប្រកួត​នៃ​ក្រប​ខណ្ឌ LaLiga នា​រដូវ​កាល​នេះ ។ ចំពោះ Champions League វិញ Ronaldo រកបាន​១៥​គ្រាប់​ហើយ​ក្នុង​ការ​ប្រកួត​ត្រឹមតែ​១១​ប្រកួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ