ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលមុខលោកចោរ… ឡូយទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ មេ​សា បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ E០២ ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​២…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ មេ​សា បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ E០២ ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​កាបូប​យួរដៃ​ពី​ជន​រង​គ្រោះជា​ជនបរទេស​ម្នាក់ ។ ជនសង្ស័យ​ឈ្មោះ បៀ​វ ឈុ​ន​ហេង អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៦១ សង្កាត់​អូរ​ប្ញ​ស្សី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា កាលពី​ង្ងៃ​ទី​១៣ មេ​សា ២០១៨ ជនសង្ស័យ និង​បក្សពួក បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​ជនបរទេស​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៧ ផ្លូវ​សុធារស ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែល​ជន​រង​គ្រោះ​ឈ្មោះ CHAO ZHANG ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិ​ចិន និង​ជា​ភ្ញៀវ​ទេសចរ​ម្នាក់ ស្នាក់​នៅ​សណ្ឋាគារ AQUARIUS ផ្លូវ​លេខ​២៤០ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សម្ភារៈ​បាត់បង់​កាបូប​យួរដៃ​ពណ៌​ប្រផេះ​១ លិខិតឆ្លងដែន​លេខ E២៤០៣៩០៥៨ មួយ​ក្បាលអត្ត​សញ្ញាណ​​ប​ណ្ណ័​សញ្ជាតិ​ចិន លេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ប្រាក់​ហុងកុង​ចំនួន​៣៦,០០០ប្រាក​់ចិន​​ចំនួន ១០,០០០ ប្រាក់​តៃវ៉ាន់​ចំនួន ៤,០០០ កាត​ATM ចំនួន​១៥​ប្រាក់​ដុល្លារ​អា​មេ​រិ​ក មួយ​ចំនួន​ទូរ​សព្ទ័​ដៃ​ម៉ាក IPhoneX ពណ៌ ខ្មៅ​១​គ្រឿង ។

អត្ថបទសរសេរ ដោយ