ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងហើយ… គឺ​មានអ្នកស្លា.ប់​មិនតិច​នាក់​​​​​ក្នុងឡាន​ឆេះ​នេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ឡិច​ស៊ី​ស​៤៧០មួយ​គ្រឿង បុក​ជាមួយ​រថយន្ត​ដឹក​ប្រេងសាំង គិត​នៅ​ត្រឹម​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ដដែល​នេះ បាន​រក​ឃើញ​ថា​គឺ​មាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ឡិច​ស៊ី​ស​៤៧០មួយ​គ្រឿង បុក​ជាមួយ​រថយន្ត​ដឹក​ប្រេងសាំង គិត​នៅ​ត្រឹម​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨
មេ​សា ដដែល​នេះ បាន​រក​ឃើញ​ថា​គឺ​មាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ ដែលសុទ្ធតែ​​ខាង​រថយន្ត​ឡិច​ស៊ី​ស​៤៧០​​​ឆេះនេះ ហើយ​ក៏​​មាន​មនុស្ស​រង​របួស​ធ្ងន់ចំនួន​​២​នាក់ទៀត​​​ផង​ដែរ ។

សេចក្តីរាយការណ៍បន្តថា ស្ថិត​នៅ​ចំណុច​កើតហេតុ​វិញ គឺកំពុង​​​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង ជា​ពិសេស​រថយន្ត​ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ គឺ​​​មិន​អាច​វិល​កង់​បាន​ដោយ​ឈប់​ទ្រឹង​បន្តកន្ទុយ​គ្នា​យ៉ាង​​វែង ។ ទន្ទឹម​នឹង​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន បាន​និង​​កំពុងធ្វើ​​អន្តរាគមន៍​យ៉ាង​ដុតដៃដុតជើង ដើម្បី​​សម្រួល​ចរាចរ​ផងដែរ ។ ទោះបីជាយ៉ាងណា អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់ គឺនៅមិនទាន់​ស្គាល់​នៅឡើយទេ ។

គួរ​រំលឹក​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​4 ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 141-142 ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុក​ស្រែ​អំបិល ខេត្តកោះកុង រវាង​រថយន្ត​ដឹក​ប្រេង ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​470 ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-3679 មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ