ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត លោកខេ​មរៈ សិរីមន្ត ព្រមទម្លាយការពិត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖  ​កំពូល​តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត បាន​ចេញ​មក​សារភាព​ហើយ​ថា លោក​ពិតជា​បាន​រៀប​ការ​​ មាន​ភរិយា និង​ថែម​ទាំង​មានកូន​៣​នាក់​ពិត​ប្រាកដមែន ​។…

រាជធានីភ្នំពេញ ៖  ​កំពូល​តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត បាន​ចេញ​មក​សារភាព​ហើយ​ថា លោក​ពិតជា​បាន​រៀប​ការ​​ មាន​ភរិយា និង​ថែម​ទាំង​មានកូន​៣​នាក់​ពិត​ប្រាកដមែន ​។

ការ​ចេញ​មក​សារភាព​របស់​​តារាចម្រៀង​ដ៏ល្បី​រូប​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ធ្លាយ​ដំណឹង​ជាមួយនឹង​ការ
​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​នានា​ ជុំវិញ​ការ​មាន​ប្រពន្ធ​កូន​របស់​តារា​រូប​នេះ​ ។ កន្លង​មក​ បើ​ទោះបីជា​ដំណឹង​​នេះ​ បាន​ធ្វើ​ឱ្យ​​រំជើបរំជួល​ពេញ​ពិភព​សិ​ល្បៈ ក៏​ដូច​ជា​មហា​ជន ក៏ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​ ហាក់​នៅ​សំងំ​ស្ងៀម មិន​បាន​ចេញ​មុខ​មក​បកស្រាយឱ្យ​​បាន​ច្បាស់លាស់​នោះ​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ​ ទាំង​លោកខេ​ម
រៈ សិរីមន្ត និង​ក្រុម​គ្រួ​សារ បាន​ធ្វើការ​បដិសេធ​ដោយ​ប្រយោល និង​បាន​ស្រាវជ្រាវ​វែកមុខ​រក​អ្នក​ដែល​ទម្លាយ​​ពី​បញ្ហា​ផ្ទាល់ខ្លួន​នេះ​ទៅ​វិញ​។

យ៉ាងណាក៏ដោយ បន្ទាប់​រលក​ព័ត៌មាន​ហាក់​ស្ងប់​បន្តិច​នោះ​ តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត បាន​ចេញ​មក​អះអាង ​ដោយ​ផ្ទាល់​ដោយ​លោក​បាន​ទទួល​បញ្ហា​ខាងលើ​នេះ​ គឺជា​ការ​ពិតមែន​ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោកខេ​មរៈ សិរីមន្ត បាន​បង្ហោះ​សារ​ថា «ខ្ញុំបាទ​​ខេមរៈ​ សិរីមន្ត​ សូម​ជម្រាប​​ជូន​បងប្អូន​ទាំងអស់​គ្នា​ កុំឱ្យ​​មាន​ភាព​ភាន់ច្រឡំ​តទៅ​ទៀតត ្ញុំបាទ​បានរៀប​​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​2009​នឹង​មានកូន​ៗ​ចំនួន​បី​នាក់ ​ហើយ​សូម​បងប្អូន​មេត្តា​ជ្រាប​: សូម​អរ​គុណ​ចំពោះ​ការ​យកចិត្តទុកដាក់​មក​លើ​គ្រួសារ​យើងខ្ញុំ» ។

ជា​ការ​កត់​សម្គាល់ថា ការ​ចេញ​មក​សារភាព​​​នូវ​ស្ថានភាព​ពិតជា​ស្តែង ​ស្តី​ពី​បញ្ហា​គ្រួសារ​របស់​លោក ខេ​មរៈ សិរីមន្ត នា​ពេល​នេះ​​បាន​ទទួល​ការ​សាទរ ​ចំពោះ​មហាជន​គាំទ្រ​ ។ នេះ​ជា​ការ​ទទួលខុសត្រូវ​មួយ​ចំពោះ​គ្រួសារ បើ​ទោះបីជា​លោក​ជា​តារាចម្រៀង​ល្បី​លំដាប់​ជួរ​មុខ​ក្នុង​ប្រទេស​ក៏ដោយ​ ។

គេ​រំពឹង​ការ​ចេញ​មក​សារភាព​មាន​ប្រពន្ធ​កូន​របស់​លោក ខេ​មរៈ សិរីមន្ត នា​ពេល​នេះ ​នឹង​មិន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​លោក​ថមថយ​ឡើយ វា​ប្រៀប​បាន​នឹង​តារាចម្រៀង​លោក​ព្រាប សុវត្ថិ ដែល​មាន​ប្រពន្ធ​កូន​ទន្ទឹម​ខ្លួន តែ​នៅ​តែ​មាន​ប្រជាប្រិយ​ដដែល​ ។

អត្ថបទសរសេរ ដោយ