ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ចេញ​ទៅ​បូមទឹក​ស្រះ​ដាក់​ស្រែ ក្មួយ​ប្រុស​ទៅ​តាម​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ដើរ​តាម​ពូ ទៅ​បូមទឹក​ស្រះ​ដាក់​ស្រែ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​គ្មាន​អ្នក​ណា​ដឹង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦…

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ដើរ​តាម​ពូ ទៅ​បូមទឹក​ស្រះ​ដាក់​ស្រែ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​គ្មាន​អ្នក​ណា​ដឹង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ មេ​សា នៅ​ចំណុច​ស្រះ​ទឹក​ខាងជើង​ភូមិ​ព្រៃ​ស្វាយ ក្នុង​ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។ កុមា​រា​រង​គ្រោះ​មានឈ្មោះ នី សុខ​គាង អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ប្រភព​ព័ត៌មាន​ពី​លោក​អធិការ​ស្រុក​កញ្ជ្រៀច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ កុមារ​រង​គ្រោះ​បាន​ដើរ ចេញពីផ្ទះ​តែ​ម្នាក់ឯង សំដៅ​ទៅ​រក​ពូ​របស់​គេ​ដែល​កំពុង​បូមទឹក​ស្រះ​ដាក់​បញ្ចូល​ទៅ​ក្នុង​ស្រែ នៅ​ខាងក្រោយ​ភូមិ ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ​ពី​ផ្ទះ​កុមារ​រង​គ្រោះ ហើយ​ពេល​ដើរទៅ​ដល់​ស្រះ​ទឹក​នោះ ទំនងជា​កុមារ​រង​គ្រោះ​ចុះ​លេង​ទឹក ឬ​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ទើប​ធ្វើ​ឲ្យ​លង់ទឹក​ស្លាប់​បែប​នេះ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​ដែល​កុមារ​រង​គ្រោះ ធ្លាក់​ចូល​ទឹក​នោះ គឺ​គ្មាន​អ្នក​ណា​បានឃើញ​នោះ​ទេ​។ ចំណែកឯ​ពូ​កុមារ​រង​គ្រោះ​ដែល​កំពុង​បូមទឹក​នៅ​ក្បែ​នោះ ក៏​មិន​បានឃើញ​ដែរ រហូត​ទាល់តែ​ជីដូន​កុមារ​រង​គ្រោះ​ឈ្មោះ ហ៊ុំ ហ៊ា អាយុ​៦៧​ឆ្នាំ ដើរទៅ​តាម​ហើយ​សួរ​រក​កុមារ​រង​គ្រោះ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ​នាំ​គ្នា​ដើរ​រកតែ​រក​មិនឃើញ​សោះ​ក៏​កើត​សង្ស័យ​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ ទើប​នាំ​គ្នា​ចុះ​រាវរក រហូត​ឃើញ​នៅ​វេលា​ម៉ោង​១២ និង​២០​នាទី ហើយ​ក៏​ប្រញាប់ប្រញាល់​នាំ​យក​កុមារ​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ប្រាប់​ថា កុមារ​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ក្រុម​គ្រួសារ​នាំ​យក​ត្រឡប់​មក​ផ្ទះ​វិញ និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ