ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​នឹង​ប្រារ​ព្វ​ពិធីបុណ្យ​ពិសាខបូជា លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ ពិសាខបូជា ដែល​នឹង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្យ​ព្យ​(​ឧ​ដ្តុ​ង្គ​) ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ ពិសាខបូជា ដែល​នឹង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្យ​ព្យ​(​ឧ​ដ្តុ​ង្គ​) ខេត្តកណ្តាល ក្រោម​អធិបតីភាព​ស្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​។ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ពិធីបុណ្យ ពិសាខបូជា ដែល​រាជរដ្ឋាភិបាល​នឹង​ពុទ្ធបរិស័ទ​ខ្មែរ​ប្រារព្ធ​នា​សម័យ​បច្ចុប្បន្ន​គឺ ប្រារព្ធ​ឡើង​ក្នុង ស្មារតី​ទទួលខុសត្រូវ​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣ ត្រង់​កថាខណ្ឌ​ទី​៣ បញ្ជាក់​ថា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ​។ ដូច្នេះ​ហើយ រា​រដ្ឋាភិបាល និង​ពុទ្ធ​បរិ​ស​ទ័ ក៏​ដូច​ជា​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​យក​ព្រះ​ទ័យ និង​យកចិត្ត ទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​ពិធីបុណ្យ ក្នុង​ព្រះពុទ្ធ​សាសនា​។

  ដោយឡែក​ចំពោះ​ពិធីបុណ្យ​ពិសាខបូជា​នេះ ជា​ពិធី​មួយ​ដែល​រំ​ឮ​ក​ដល់ នក្ខត្ត​ឫ​ក្ខ​៣​យ៉ាង​គឺ​៖ ១.​ថ្ងៃ​ពេញ​បូរ​មី​ខែ​ពិសាខ​ជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រ​សូត្រ នៅ​ថ្ងៃ​សុក្រ​១៥​កើត ពេញ​បូរ​មី ខែ​ពិសាខ​ឆ្នាំច មុន​គ​.​ស​៦២៣​ឆ្នាំ​។ ២.​ថ្ងៃ​ពេញ​បូរ​មី​ជា​ថ្ងៃ​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ដឹង​នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំរកា មុន ព​,​ស​៤៥​ឆ្នាំ​។ ៣.​ថ្ងៃ ពេញ​បូរ​មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ ដោយ​មាន​ហេតុផល​៣​យ៉ាង​ខាងលើ​នេះ​ទើប​មានការ​ប្រារព្ធ​ពិធី ពិសាខបូជា ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​លើស​កលលោក​។

លោក​បន្ត​ថា បុណ្យពិសាខបូជា​នេះ​ដែរ អង្គការសហប្រជាជាតិ ក្នុង​សម័យ នៃ​ការ​ដឹកនាំ ដោយ​លោក អ៊ូ ថា​ន់ បាន​យក​ភស្តុ​តាង​នៅ​កន្លែង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រ សូ​តិ​មក​បង្ហាញ​ឲ្យ​ដឹង​ច្បា់​អំពី​តឹកតាង​នៃ​រឿង​ពិត របស់​ព្រះសម្មាសម្ពុទ្ធ តាម​រយៈ​កំណាយ​រក តឹកតាង​កន្លែង​ប្រសូតិ​។ មិនតែប៉ុណ្ណោះ​ប្រទេស​ទាំង​១៩៣ នៃ​សមាជិក UN បាន​ប្រជុំ​ម ហាស​ន្និ​បាទ របស់​ខ្លួន​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ ទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៩ បាន​អនុម័ត​យកបុណ្យ​ពិសាខបូជា ជា​បុណ្យ​របស់​អង្គការសហប្រជាជាតិ ដែល​ហៅ ថា​បុណ្យ​អន្តរជាតិ ឬ​ទិវា​មរតក​ពិភពលោក ដែល​ប្រទេស​ទាំង​១៩៣​នេះ ទោះជា​មិន​កាន់ ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឲ្យ​បាន​ទៀងទាត់​។ ម្យ៉ាងវិញទៀត ចំពោះ​អ ង្គ​ការ​សហប្រជាជាតិ​ពេល​ដល់​ថ្ងៃ​១៥​កើត ខែ​ពិសាខ តែងតែ​មានការ​ប្រារព្ធ​ពិធី​ជួបជុំ​ជាល ក្ខ​ណៈ​អន្តរជាតិ​តាម​ការ​កំណត់​របស់​ខ្លួន​។ ពេល​ខ្លះ​ក៏​ត្រូវធ្វើ​ពិធី​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​រប ស់​ខ្លួន​តាម​ការ​ដែល​អាច​ធ្វើ​បាន​។

លោក​បញ្ជាក់​ថា សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​បូជនីយដ្ឋាន​ដ​ម្ក​ល់​ព្រះ​បរម​សារីរិកធាតុ ភ្នំ​ព្រះរាជ​ទ្រព្យ​(​ឧ​ដ្តុ​ង្គ​)​ជា​ផ្លូវការ​ដែល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ស្ថាប័នរដ្ឋ និង មន្ត្រីរាជការ​ចូលរួម​យ៉ាងច្រើន​កុះករ​។ ដោយ​មានការ​យាង និមន្ត​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​គ្រប់​ជាន់ថ្នាក់ ប្រារព្ធ​ពិធី​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​រួម​ទាំង​មហា​ពុទ្ធ​បរិ​ស​ទ័​មក​ពី​គ្រប់​ទិស​ទី​ផង​ដែរ​។ ដោយឡែក​ចំពោះ​វត្ត​អារាម នៅ​ទូ​ទាំង​ប្រទេស​មានការ​ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​នេះ គ្រប់​ទីកន្លែង តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន​។ សម្រាប់​ឆ្នាំ​នេះ គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ កម្ពុជា រៀបចំ​ជា​ផ្លូវការ ទទួល​បានការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ