ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​លោក មឿ​ន តុលា ត្រូវ​បាន​តុលាការ​លើកលែង​ការ​ចោទប្រកាន់ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ថា លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់​ត្រា​ល់ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​តាម​នីតិវិធីតុលាការ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ថា លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់​ត្រា​ល់ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​តាម​នីតិវិធីតុលាការ ក្នុង​ការ​លើកលែង​ការ​ចោទប្រកាន់​ហើយ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​រឿង​បាត់​លុយ បច្ច័យ​បុណ្យសព​លោក កែម ឡី​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​។

លិខិត​ដដែល​បាន​បញ្ជាក់​ថា​លោក មឿ​ន តុលា ជា​ប្រធាន​អង្គការ​ដែល​ធ្វើការ​ជាមួយ​កម្មករ​កាត់ដេរ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​បញ្ញត្ត​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។ ជាមួយ​គ្នា​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ជា​ធរមាន​។

សូម​បញ្ជាក់​ថា លោក មឿ​ន តុលា និង​ប្រធាន​អង្គការ​២​រូប​ផ្សេង​ទៀត គឺ​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ និង​លោក ប៉ា ងួ​ន​ទៀង ជា​អតីត​សមាជិក​ក្នុង​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យសព​លោក កែម ឡី បន្ទាប់​ពី​អ្នកវិភាគ​សង្គម​រូប​នេះ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​ព្រឹក​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​។ តែ​ក្រោយ​ពិធីបុណ្យ​បាន​ចប់​សព្វគ្រប់ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ប្រធាន​អង្គការ​សមាគម​ទាំង​៣​ថា បាន​ធ្វើ​ឲ្យ​បាត់​លុយ​ក្នុង​ពិធី​បុណ្យសព​របស់​បណ្ឌិត កែម ឡី រាប់​ម៉ឺន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ