ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាង​តូច​លើក​ទី​១ បាន​៣​ដង ដល់​រក​លើក​ទី​២​ទៀត​បែកធ្លាយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ រហូត​ស​ម្រ​ច​ដល់​ទៅ​៣​លើក ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី​ចាប់ខ្លួន​បាន​បន្ទាប់​ពី​ជន​នេះ បាន​ប៉ុនប៉ង​ចាប់រំលោភ​លើ​រូប​នាង​ម្តងទៀត តែ​មិន​បាន​សម្រេច​។ នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គី​ម…

ខេត្តក្រចេះ ៖ យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ រហូត​ស​ម្រ​ច​ដល់​ទៅ​៣​លើក ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី​ចាប់ខ្លួន​បាន​បន្ទាប់​ពី​ជន​នេះ បាន​ប៉ុនប៉ង​ចាប់រំលោភ​លើ​រូប​នាង​ម្តងទៀត តែ​មិន​បាន​សម្រេច​។

នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គី​ម និ​ត អាយុ​១៨​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​ជីដូន​ចិញ្ចឹម​ម្នាក់​មាន​ទីលំនៅ​ក្នុងស្រុក​ចិត្រ​បុរី ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ​។

បើ​តាម​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​មក​នគរបាល​ស្រុក​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​សម្រេច​ដល់​ទៅ​៣​លើក​។ ហើយ​ករណី​នេះ​បាន​បែកធ្លាយ បន្ទាប់​ពី​ជន​នេះ​បាន​ព្យាយាម​ចាប់​នាង​រំលោភ​ម្តងទៀត នៅ​និង​លើ​ផ្ទះ​របស់​ជីដូន​នាង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ គឺ​ដោយសារ​ម្តាយ​ឱ​ពុក​ក្មេង​ស្រី​បាន​ទៅ​ស្នាក់​នៅផ្ទះ​ចម្ការ​បាត់ ទើប​ក្មេង​ស្រី​រង​គ្រោះ​សព្វថ្ងៃ​បាន​មក​ស្នាក់​នៅ​លើ​ផ្ទះ​ជាមួយ​ជីដូន ណាមួយ​ជនល្មើស និង​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ស្នាក់​នៅ​លើ​ផ្ទះ​ជីដូន​ជាមួយ​គ្នា ទើប​បង្ក​ឱ្យ​មានរឿង​បែប​នេះ​កើតឡើង​តែ​ម្តង​។

នៅ​មុខ​នគរបាល​ជនសង្ស័យ​ឆ្លើយ​ថា កន្លង​មក រាល់​សកម្មភាព​ដែល​គេ​ចាប់រំលោភ គឺ​រូបគេ​តែងតែ​ប្រើ​ពាក្យ​គំរាម​ទៅ​ក្មេង​ស្រី​រង​គ្រោះ និង​បាន​ល្បួង​ឲ្យ​នាង​មើល​ទូរស័ព្ទ​​របស់​​គេ​មុនគេ​ធ្វើ​សកម្មភាព ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ខណៈ​ដែល​ជីដូន​មិន​នៅផ្ទះ ជន​នេះ​បាន​ល្បួង​នាង​រំលោភ​នៅ​លើ​ផ្ទះ​ម្តងទៀត តែ​ក៏​ត្រូវ​ប្អូនស្រី​របស់​ក្មេង​ស្រី​រង​គ្រោះ​ឃើញ ក៏​រត់​ទៅ​ប្រាប់​ជីដូន និង​ម្តាយ ទើប​មានការ​បែកធ្លាយ​តែ​ម្តង​។

នគរបាល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ