ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សាហា.វឃោរឃៅ​ម្ល៉េះ សម្លា.ប់​ម្តាយ​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​វាយ​ម្តាយ​ខ្លួន​រហូត​ដល់​ស្លាប់​ដោយសារ​តែ សុំ​លុយ​យក​ទៅ​ទិញ​ស្រា ហើយ​ករណី​ឃាតកម្ម​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​វាយ​ម្តាយ​ខ្លួន​រហូត​ដល់​ស្លាប់​ដោយសារ​តែ សុំ​លុយ​យក​ទៅ​ទិញ​ស្រា ហើយ​ករណី​ឃាតកម្ម​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ ។

លោក​អធិការ​នគរបាល​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​មានឈ្មោះ ចេ​វ ឃី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​យក​ដំបង​ឈើ​ជ្រុង​ប្រវែង​៣៣​សង់ទីម៉ែត្រ មុខកាត់​៧ ស​.​ម គុណ ៥​ស​.​ម វាយ លើ​ម្ដាយ​របស់​ខ្លួន ឈ្មោះ គង់ ទុំ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ត្រូវ​ចំ​ក្បាល​ជា​ច្រើន​ដំបង បណ្ដាល​ឱ្យ​ស្លាប់ ។ ហើយ​ជនសង្ស័យ​ជា​កូន​ទី​៤ ក្នុង​ចំណោម​កូន​៧​នាក់ ។

លោក​អធិការ​ស្រុក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ឈាន​ដល់​អំពើ​ឃាតកម្ម​កើតឡើង​រហូត​ដល់​កូន​ដែល​ជា​ជន​ដៃដល់​ខាងលើ​សម្លាប់​ម្តាយ​ដោយសារ​តែ សុំ​លុយ​ម្ដាយ​ចំនួន​១​ម៉ឺន​យក​ទិញ​ស្រា​ផឹក ជាមួយ​មិត្តភក្តិ តែ​ម្តាយ​មិន​មាន​លុយ​ឱ្យ បណ្តាល​ឲ្យ​កូន​រមឹលគុណ​យក​ឈើ​ជ្រុ​ក​វាយ​សម្លាប់​ម្តាយ​ចោល​តែ​ម្តង ។
នៅ​ចំពោះ​មុខ​ប៉ូលិស​ជនល្មើស​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​យក​ឈើ​ជ្រុង​វាយ​សម្លាប់​ម្តាយ​ពិតប្រាកដ​មែន ដោយសារ​មិន​ព្រម​ឲ្យ​លុយ​យក​ទៅ​ទិញ​ស្រា​ផឹក ។

លោក​វរ​សេនី​ឯក​សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​កម្លាំង​ជំនាញ​របស់​យើង​កំពង់​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​អា​កូន​តិរច្ឆាន​នេះ​ទៅ​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែមេសា​នេះ កាត់ទោស​ទៅ​តាម​ច្បាប់ ៕

​ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ