ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​ជាង២០នាក់មកទីបញ្ជាការប៉េអឹម​ ក្រោយ​ឃុំបក្សពួកម្នាក់​អស់​​១​​យប់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ស្រុក​សំពៅ​លូន​ប្រមាណ​ជាង​២០​នាក់ ​បាន​លើកគ្នា​មក​ដល់​ខាង​មុខ​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ​មេ​សា នេះ ដើម្បី​ទាមទា​រឱ្យ​​មានការ​ដោះស្រាយ​ដោយ​ឈរ​លើ​ភាព​យុ​ត្តិ​ធ​ម៌ ចំពោះ​ការ​ឃាត់ខ្លួន​បក្សពួក​គេ​ម្នាក់​​ដែល​មាន​អាជីព​ដូច​គ្នា ដែល​កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត​នេះ​បាន​ឃុំខ្លួន​អស់​ពេល​មួយ​យប់…

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ស្រុក​សំពៅ​លូន​ប្រមាណ​ជាង​២០​នាក់ ​បាន​លើកគ្នា​មក​ដល់​ខាង​មុខ​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ​មេ​សា នេះ ដើម្បី​ទាមទា​រឱ្យ​​មានការ​ដោះស្រាយ​ដោយ​ឈរ​លើ​ភាព​យុ​ត្តិ​ធ​ម៌ ចំពោះ​ការ​ឃាត់ខ្លួន​បក្សពួក​គេ​ម្នាក់​​ដែល​មាន​អាជីព​ដូច​គ្នា ដែល​កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត​នេះ​បាន​ឃុំខ្លួន​អស់​ពេល​មួយ​យប់ ​ដោយ​មិន​ប្រក្រតី​ ។

បើ​តាម​ការ​បំភ្លឺ​​ពី​ក្រុម​អ្នក​តវ៉ា​នេះ​​បាន​ឱ្យ​​ដឹង​ថា អ្នក​រួម​អាជីព​របស់​ពួក​គេ​ម្នាក់​ឈ្មោះ​ផល ប៉ូ អាយុ​២៦​ឆ្នាំ រស់នៅ​ស្រុក​សំពៅ​លូន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ មេ​សា ក្រោយ​ពី​បង្ខំ​ទា​រ​ប្រាក់​៦​លាន​រៀល​​មិន​បាន​សម្រេច ដែល​គេ​​អះអាង​ថា ជា​សំណងរ​ដ្ឋប្ប​វេ​ណី​ សម្រាប់​ដើមបណ្ដឹង​ក្នុង​​ករណី​អំពើ​ហិ​ង្សា​​ដោយ​​ចេតនា​ទៅ​លើ​ឈ្មោះ​ឡេ​ង បូ​រី ហៅ​យ៉ា​ន អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​បាត់​ដំបង ដែល​មានមុខ​រប​រ​រត់​តាក់ស៊ី​នៅ​ស្រុក​សំពៅ​លូន​​ដូច​គ្នា ​។  ក្រុម​អ្នក​រត់​តាក់ស៊ី​ដែល​គាំទ្រ​ភាគី​ចុង​ចម្លើយ​​​ទាំង​នេះ ​​(​ក្រុម​តវ៉ា​)​ បាន​និយាយ​ថា ពួក​គេ​លើកគ្នា​មកនេះ​ ក្នុង​បំណង​ទាមទា​រឱ្យ​​កងរាជអាវុធហត្ថ​ដោះស្រាយ​ដោយ​ឈរ​លើ​ភាព​យុត្តិធម៌ ត្រូវ​ស្ដាប់​ហេតុផល​​នៃ​ការ​បំភ្លឺ​របស់​ភាគី​ទាំង​២ មិន​ត្រូវ​ដោះ​ស្រាយ​ដោយ​ផ្អែក​លើ​ភាគី​ម្ខាង ​រួច​ចាប់ខ្លួន​ភាគី​ម្ខាង​យក​មក​បង្ខំ​ទារ​​ប្រាក់​បែប​​នេះ​ទេ​ ។

បើ​យោង​តាម​លិ​ខិ​ត្រ​កោះហៅ ដែល​ចេញ​ដោយ​លោក​វរសេនីយត្រី សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ថ្ងៃ​ទី​២៤​ មេ​សា ​២០១៨ បាន​កោះហៅឈ្មោះ​ផល ប៉ូ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មាន​មុខ​រប​រត់​តាក់ស៊ី រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ឱ្យ​ចូលខ្លួន​មក​កាន់​មន្ទីរ​យុត្តិ​ធម៌នៃ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦​ មេ​សា ​២០១៨ ដើម្បី​សាកសួរ​បំភ្លឺ​ដំណើររឿង​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ឈ្មោះ​ឡេ​ង បូ​រី ខាងលើ ពី​បទ «​ហិ​ង្សា​ដោយ​ចេតនា​» ដែល​ប្រ​ព្រឹត្ត​​​នៅ​ចំណុច​បេនឡាន​ស្រុក​សំពៅ​លូន កាលពី​រសៀល​ថ្ងៃ​ទី​១១ ​មេ​សា ​២០១៨​ ។ ប៉ុន្តែ​បណ្ដឹង​របស់​ឈ្មោះ​ឡេ​ង បូ​រី ហៅ​យ៉ា​ន ដែល​មន្ទីរ​យុត្តិធម៌​បាន​យោង  ​ដើម្បី​កោះហៅ​ចុង​ចម្លើយ​ឈ្មោះ​ផល ប៉ូ ឲ្យ​ចូល​បំភ្លឺ​នេះ ត្រូវ​បាន​ក្រុម​អ្នតរត់​តាក់ស៊ី​ ដែល​លើកគ្នា​មក​តវ៉ា​ខាងលើ​នេះ​ ច្រាល​ចោល​ទាំងស្រុង ដោយ​ពួក​គេ​ចង្អុលមុខ​ចំ​ៗ​​ទៅ​លើ​មន្ទីរ​យុត្តិធម៌​នេះ​ថា ជា​មន្ទីរ​អ​យុ​តិ្ត​ធម៌ ចាត់ការ​បែប​លំអៀង​បក្សពួក​និយម​ ។ ក្រុម​អ្នកគាំទ្រ​ភាគី​ចុង​ចម្លើយ​បាន​លើក​ឡើង​ថា អំពើ​ហិង្សា​ដែល​បាន​កើតឡើង​រវាង​ភាគី​ទាំង​២​ខាងលើ​នោះ​គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ការ​អះអាង​របស់​ដើមបណ្ដឹង​ឈ្មោះ​ឡេ​ង បូ​រី​ ។

ដំណាលគ្នា​នឹង​ការ​តវ៉ា​របស់​ក្រុម​អ្នក​រត់​តាក់ស៊ី​ខាងលើ​នេះ ភរិយា​របស់​ជនសង្ស័យ​ឈ្មោះ​ផល ប៉ូ បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា សមត្ថកិច្ច​បាន​ចេញ​លិខិត​កោះហៅ​ស្វាមី​ខ្លួន​ឱ្យ​ចូល​បំភ្លឺ​រឿង​ហិង្សា​ខាងលើ​។ ប៉ុន្តែ​ពេល​សួរនាំ​រួច​ សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ​ស្វាមី​ខ្លួន​បង់លុយ​ចំនួន​៦​លាន​រៀល​ឲ្យ​ភាគី​ម្វា​ង​ទៀត​ដើម្បី​បញ្ចប់រឿង និង​មិន​ចាំបាច់​បញ្ជូន​ទៅ​តុលាការ តែ​គាត់​គ្មាន​លុយ ដោយ​សុំ​បង់​ចំនួន​១​លាន​រៀល​ប៉ុណ្ណោះ​។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ព្រម​ទ​ទូល​យក​លុយ​១​លាន​រៀន​នេះ​ទេ ដោយ​ទាមទា​ផ្ដាច់​ត្រិ​ម​ចំនួន​៥​លាន​រៀល​ទើប​ភាគី​ម្វា​ង​ទៀត​យល់ព្រម​។ គាត់​បាន​អង្វរ​សុំ​បង់​ចំនួន​៣​លាន​រៀល ក៏​សមត្ថកិច្ច​មិន​ព្រម​ដែរ​។  ដោយសារ​គាត់​អស់​លទ្ធភាព​គ្មាន​លុយ​បង់​តាម​ការ​បង្ខំ​របស់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​សម្រេច​ឃុំខ្លួន​ស្វាមី​គាត់​តែ​ម្ដង​។ នេះ​គឺជា​អំណាស់អំណាង នៃ​ក្រុម​អ្នកគាំទ្រ​ជនសង្ស័យ​ឈ្មោះ​ផល ប៉ូ និង​ភរិយា​របស់​គាត់​តែ​ប៉ុណ្ណោះ​។

ដោយ​ភាគី​ដើមបណ្ដឹង​ឈ្មោះ​ឡេ​ង បូ​រី ហៅ​យ៉ា​ន កោះសន្តិភាព​មិន​ទាន់​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​បាន​ឡើយ​នៅ​​រសៀល​ថ្ងៃ​ទី​២៧​មេ​សា​នេះ​ ។ ប៉ុន្តែ​លោក​វរសេនីយត្រី សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ អង្គភាព​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ​ថា ពិតជា​អ្នក​តវ៉ា និង​មាន​អ្ន​កាសែត​មក​ឆ្វេ​ច​ឆ្វាច​ផង​ក្នុង​រឿង​នេះ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តនៅលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ