ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​បង្ហោះ​ផ្កាយ​រណប​ម្តង​5​តាម​កាំជ្រួច​តែ​មួយ

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា បាន​បាញ់​បញ្ជូន​ផ្កាយ​រណប ZHUHAI-1 ម្តង​ដល់​៥​ទៅ​កាន់​ទី​អវកាស ដោយ​ប្រើ​កាំជ្រួច​បញ្ជូន​តែ​មួយ ។ កាំជ្រួច​បញ្ជូន…

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា បាន​បាញ់​បញ្ជូន​ផ្កាយ​រណប ZHUHAI-1 ម្តង​ដល់​៥​ទៅ​កាន់​ទី​អវកាស ដោយ​ប្រើ​កាំជ្រួច​បញ្ជូន​តែ​មួយ ។

កាំជ្រួច​បញ្ជូន LONGUE MARCHE-11 ត្រូវ​បាន​បាញ់​ចេញ​នា​វេលា​ម៉ោង​១២​និង​៤២​នាទី​ម៉ោង​ក្នុងស្រុក​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប JIUQUAN ភាគ​ពាយ័ព្យ​ចិន ។ នេះ​ជា​ការ​បាញ់​បង្ហោះ​លើក​ទី​២៧២ ហើយ​នៃ​កាំជ្រួច​បញ្ជូន​ធុន LONGUE MARCHE ។

ផ្កាយ​រណប ZHUHAI-1 ជា​ផ្កាយ​រណប TELEDETECTION ពាណិជ្ជកម្ម​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ZHUHAI ORBITA AEROSPACE SCIENCE AND TECHNOLOGY CO ។ ផ្កាយ​រណប​ធុន​នេះ​នឹង​ផ្តល់​បណ្តា​ទិន្នន័យ​ទាក់ទិន​ផ្នែក​ផ្សេង​ៗ ក្នុង​នោះ​មាន​កសិកម្ម បណ្តា​ធនធាន​នៅ​លើ​ដី និង​ក្នុង​ទឹក ការពារ​បរិស្ថាន និង​ដឹក​ជញ្ជូន ។ កាល
ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៧ ចិន​បាន​បញ្ជូន​ផ្កាយ​រណប ZHUHAI-1 ចំនួន​២​ទៅ​កាន់​តារាវិ​ថី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ