ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេងកាត​

5 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​ផ្ទុះ​ឆេះ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៃ​ទីក្រុង SUPERIOR រដ្ឋ​វី​ស្កុន​ស៊ី​ន សហរដ្ឋ​អា​មេ​រិ​ក បណ្តាល​ឱ្យ​មនុស្ស​ច្រើន​នាក់​រង​គ្រោះ…

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​ផ្ទុះ​ឆេះ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៃ​ទីក្រុង SUPERIOR រដ្ឋ​វី​ស្កុន​ស៊ី​ន សហរដ្ឋ​អា​មេ​រិ​ក បណ្តាល​ឱ្យ​មនុស្ស​ច្រើន​នាក់​រង​គ្រោះ ។

ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​១០​និង​៦​នាទី ម៉ោង​ក្នុងស្រុក ក្នុង​រោងចក្រ​ចម្រាញ់​ប្រេង​កាត HUSKY ដែល​ពី​មុនគេ​ស្គាល់​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត CALUMET ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដំបូង​មួយ​របស់​ផ្នែក​ពន្លត់ភ្លើង​រៀបរាប់​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​​មនុស្ស​យ៉ាងតិច​៥​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ តុល្យការ​ដំបូង​និយាយ​ពី​អ្នក​របួស​ប្រមាណ​២០​នាក់ ។

មនុស្ស​ប្រមាណ​ជិត​១៨០​នាក់ ធ្វើការ​ក្នុង​រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ដែល​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ផលិតផល​ឯទៀត​ៗ​ពី​ប្រេងកាត​ក្នុង​តំបន់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ