កូនប្រុស​លោក​អេង ឆៃ​អ៊ា​ង​គ្រោង​បង្កើត​គណបក្ស​ថ្មី « សម្តេចឪ​» ដើម្បី​ចូលរួម​បោះ​ឆ្នោត


រាជធានី​ភ្នំពេញ ៖ កូនប្រុស​លោ​កអេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ ដោយ​ដាក់​ឈ្មោះ​ថា​«​គណបក្ស​សម្តេចឪ​» ។

កូនប្រុស​ច្បង​របស់​អ្នកនយោបាយ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​លោ​កអេង រតនា ដែល​រួច​ផុត​ពី​ការ​ហាមឃាត​មិន​ឲ្យ​ធ្វើ​នយោបាយ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៧ ខែមេសា​ថា «​គណបក្ស «​សម្តេចឪ​» និង​ឡូ​ហ្កោ អ៊ុ​ន​តាក់ នឹង​ដំណើរការ​ជា​ផ្លូវការ ។ ខ្ញុំ​នឹង​ឆាប់​ចុះបញ្ជី ដើម្បី​ឲ្យ​ទាន់​បញ្ជី​រៀបចំ​បេក្ខជន​ពី​គ​.​ជ​.​ប ។ អតីតភាព​ល្បី​ៗ​ពី​អតីត​គណបក្សប្រឆាំង​ធំ​ជាងគេ​នឹង​ចូលរួម​ជាមួយ​ខ្ញុំ » ។

លោក​បន្ត​ថា យុវជន​ជា​ច្រើន​នឹង​អាច​មានមុខ​នៅ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ ឬ​ក៏​អាច​បាន​កៅអី​តំណាងរាស្ត្រ​តែ​ម្តង ។ ខ្ញុំ​នឹង​ជួប​លោក សាម អ៊ី​ន ដើម្បី​បង្កើត​សម្ព័ន្ធ​ធំ​មួយ រួច​បញ្ចុះបញ្ចូល​គាត់​ឲ្យ​មក​ឈរ​នៅ​ខាង​គណបក្ស​របស់ខ្ញុំ​វិញ តែ​ឈ្មោះ​បក្ស​គាត់​អាច​នៅ​រក្សា​ដដែល​បាន ហើយ​បេក្ខជន​នៅ​មណ្ឌល​ផ្សេង​ក៏​នៅ​តែ​អាច​ដាក់​បាន​ដដែល​សម្រាប់​បក្ស​របស់​គាត់ ។ ភ្នំពេញ​ជា​មណ្ឌល​ដែល​គណបក្សប្រឆាំង​ខ្លាំង និង​ជាប់​យូរ​បំផុត ។ ការ​ប្រកាស​បង្កើត​គណបក្ស​របស់​កូនប្រុស​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ធ្វើ​ឡើង​បន្ទាប់​ពី​កូនប្រុស​លោក​គង់ គាំ គឺ​លោក​គង់ មុនី​កា​បាន​បង្កើត​គណបក្ស​ថ្មី​មានឈ្មោះ​ថា « គណបក្ស​ឆន្ទៈ​ខ្មែរ » ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

នៅ​លើ​បណ្តាញ​សង្គម​លោ​កអេង រតនៈ​ក៏​បាន​សរសេ​ទៀត​ថា គណបក្ស​ថ្មី​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក ត្រូវការ​លក្ខន្តិកៈ ដើម្បី​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ គឺ​ត្រូវការ​ស្នាម​មេដៃ​បួន​ពាន់​នាក់ ។
លោក​បញ្ជាក់​ថា «​ខ្ញុំ​ជឿ​ថា មនុស្ស​ចំនួន​បួន​ពាន់​នាក់​នឹង​គាំទ្រ​ខ្ញុំ ដើម្បី​បង្កើត​បក្ស​មួយ​នេះ​ចូលរួម​ការ​បោះ​ឆ្នោត ។ ខ្ញុំ​ចាប់ផ្តើម​ពី​មូលដ្ឋាន​ដាច់​ស្រយាល​ភាគ​ខាងលិច ។ ចាប់ផ្តើម​ពី​សៀមរាប និង​បាត់ដំបង ។ នៅ​សៀមរាប​លោក​ជិន សុខ​ង៉េ​ង នឹង​ជា​អ្នកដឹកនាំ ។ គាត់​នឹង​រក​មនុស្ស​ដាក់ ដើម្បី​បំពេញ​បញ្ជី ។ ខាង​បាត់ដំបង​ខ្ញុំ​រកបាន ។ ខ្ញុំ​នឹង​ឈរ​លេខ​មួយ​នៅ​ទី​នេះ ។ បេក្ខជន​នាយក​រដ្ឋមន្ត្រី​ជា​ស្ត្រី​ខ្ញុំ​សូម​លាក់​ឈ្មោះ ទុក​សិន​» ។

ការ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង​សន្លឹក​ឆ្នោត​នេះ​ដែរ លោ​កអេង រតនៈ​ក៏​បាន​គូស​ញ្ជា​ក់ថា «​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​អាច​ទទួល​បាន​លើស​ពី 50% +1 បូក​នឹង​បក្ស​ផ្សេង​ទៀត បង្កើត​រដ្ឋាភិបាល​ត្រីភាគី ដឹកនាំ​ដោយ​គណបក្ស​សម្តេចឪ ដែល​មាន​ស្ត្រី​ជា​នាយក​រដ្ឋមន្ត្រី​» ។

សូម​ជម្រាប​ថា មួយ​រយៈពេល​នេះ​បន្ទាប់​ពី​ឃើញ​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុ​ជាមួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ភាព​មិន​នឹងន​នោះ ពិសេស​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​នោះ​ក្រុម​អ្នក​ស្នេហ៍​បាន​នាំ​គ្នា​បង្កើត​គណបក្ស ដើម្បី​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុន​នេះ​ដូច​ជា គណបក្ស​ខ្មែរ​តែ​មួយ ដែល​មាន​ប្អូនប្រុស​លោក​កែម ឡី​ជា​ប្រធាន គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​លោក​គង់ គាំ គណបក្ស​ជាតិនិយម​ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ