ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Global Cambodia ចេញ​មុខ​បង្ហាញ​សកម្មភាព ក្រោយ​ប៉ះទង្គិច​រឿង​អាម៉ាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា ផរ រី​ណា (pho Ryna) ដែល​បងប្អូន​ទស្សនិកជន​ស្គាល់​ថា ជា​កញ្ញាឯក​វ័យ​២៦​ឆ្នាំ​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក បាន​មក​តំណាង​កម្ពុជា​ប្រកួត​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ កញ្ញា ផរ រី​ណា (pho Ryna) ដែល​បងប្អូន​ទស្សនិកជន​ស្គាល់​ថា ជា​កញ្ញាឯក​វ័យ​២៦​ឆ្នាំ​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក បាន​មក​តំណាង​កម្ពុជា​ប្រកួត​កម្មវិធី Miss Global Internatinal ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។

កញ្ញា ផរ រី​ណា បាន​ឆ្លង​ចូល​វគ្គ​១០​នាក់​ចុង​ក្រោយ តែ​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ឡើយ ដោយ​ជាប់​ជា​កញ្ញាឯក​ស្រា​បៀរ​មួយ ហើយ​កាលពី​វេលា​ម៉ោង​ជិត​១២​យប់ ថ្ងៃ​ទី​២៦ ខែមេសា កញ្ញា ផរ រី​ណា បាន​មក​ដល់​ប្រទេស​កម្ពុជា​ម្តងទៀត​ដើម្បី​បន្តសកម្មភាព​សង្គម​មួយ​ចំនួន​ដែល​នាង​បាន​រៀបចំ​ទុក​រួម​ជា​ស្រេច​ជាមួយ​ក្រុមការងារ​។ សម្រស់​កញ្ញា​ខ្មែរ​អា​មេ​រិ​ក​ជួប​នៅ​ខាងក្រៅ​ពិតជា​ស្រស់​សោភា​ញញឹម​ទាក់ទាញ និង​ស្តែង​ពី​ភាពរួស​រាយ​រាក់ទាក់​។

ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​កន្លង​ទៅ មានការ​ផ្ទុះ​នូវ​ភាព​ចម្រូងចម្រាស់​ដ៏​អាស្រូវ​មួយ​​ដែល​កើត​ចេញពី​អ្នកសម្របសម្រួល​កម្មវិធី​ម្នាក់​មានការ​មិន​ស្មោះត្រង់​ចង់បាន​ផល​ចំណេញ​ពី​កម្មវិធី ដោយ​ដាក់​គណៈកម្មាធិការ​ជំនិត​នៅ​ជិត​ខ្លួន​។ មូលហេតុ​នេះ​ហើយ​ត្រូវ​បាន​ម្ចាស់​គ្រប់គ្រង​លក្ខណៈ​អន្តរជាតិ​ដែល​មា​នទី​តាំងនៅ​អា​មេ​រិ​ក​បើក​ការ​ស៊ើប​អង្កេត​​រហូត​លេច​ឭ​ថា ចង់​ដក​មកុដ​បវរ​កញ្ញាឯក​លេខ​១ ដែល​គ្រង​ដោយ​ប្រទេស​ប្រេស៊ីល​។

ក្នុង​ជំនួប​ផ្ទាល់​កាលពី​យប់​ថ្ងៃ​២៦​នោះ កញ្ញា ផរ រី​ណា បាន​ថ្លែង​ថា សម្រាប់​ការ​ផ្ទុះ​រឿង​បវរកញ្ញា​ធំ​មួយ​កន្លង​ទៅ នាង​សុំ​មិន​បកស្រាយ​ទេ ព្រោះ​នោះ​ជា​រឿង​អតីតកាល​។ នាង​ថា នាង​ចង់​ត្រឡប់​មក​កម្ពុជា​លើក​នេះ​ដើម្បី​ចុះ​ទៅ​តាម​ខេត្ត​មួយ​ចំនួន​តាម​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​។ ហើយ​ការ​វិល​មក​តែ​ម្នាក់ឯង​មាន​ចំនួន​៣​ស​ប្តា​ហ៍ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​នាំ​ទៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា សៀមរាប កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​មួយ​ចំនួន​​ទៀត​។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ពេល​មក​ទស្សនៈកិច្ច​នេះ ក៏​ទទួល​ដំណឹង​ថា មាន​ផលិតកម្ម​ចាប់អារម្មណ៍​អាច​ធ្វើការ​ពិចារណា​ទទួល​សម្តែង ប្រសិនបើ​មាន​ពេល ព្រោះ​នាង​ក៏​មាន​ជំនាញ​សិល្បៈ​ច្រើន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ